Free Downloads


Hi Everyone! After being silent for quite a long time, today, I bring you a new Khmer Unicode font namely Kh MPS Prey Veng. Tested with Adobe CS3+ products and Microsoft Office.

Click HERE to download.

Advertisements

ឥឡូវនេះ លោក​អ្នកដែលប្រើទូរស័ព្ទដៃ និង ថេបប្លិត របស់ក្រុមហ៊ុន Sumsung ដែលដំណើរការដោយ Android OS អាចមើល ភាសាខ្មែរ បានហើយ ហើយអ្វីដែលពិសេសនោះ គីយើងមិនចាំបាច់ធ្វើការ Root ឧបករណ៍របស់យើងឡើយ។ ហើយ​បើ​ចង់​អាច​សរសេរ​បាន​ទៀត​នោះ លោកអ្នកគ្រាន់តែដំឡើង MultiLing Keyboard ឬ Phum Keyboard ដែលអាចដោនឡូដពី Android Market ដោយឥតគិតថ្លៃ។

Click this icon to download

លោក ដាញ់ ហុង បានឲ្យដឹងថា លោកបានសាកល្បងនៅលើ Samsung Galaxy Tab 7.7, Galaxy 7.0 Plus និង Galaxy Tab 10.1 និងបានបញ្ជាក់ថាដំណើរការបានល្អ។ ចំណែកខ្ញុំខ្លួនឯងក៏បានសាកនៅលើ Galaxy Tab 10.1 ហើយដែរ ហើយចំពោះលទ្ធផលរបស់ខ្ញុំនៅពេលដំបូងនេះគឺ អាចមើលអក្សរខ្មែបានត្រឹមត្រូវមួយចំនួនធំ ហើយ តែ មិនទានវាយបានត្រឹមត្រូវនៅឡើយ គឺមិនទាន់អាចដាក់ជើង និងស្រៈមួយចំនួនបានត្រឹមត្រូវ។  តែថ្វីត្បិតតែពេលវាយវាបង្ហាញមិនត្រឹមត្រូវក៏ដោយ បើយើង វាយត្រូវតាមលំដាប់លំដោយ ពេលយើង ធ្វើការស្វែងរកនៅលើ ប្រោវស៊័រ គឺវាអាចរកឃើញ។ សង្ឃឹមថានឹងមានដំណោះស្រាយក្នុងពេលដ៏ឆាប់ខាងមុខនេះ។  សូមសាកល្បងដំឡើង និងកំណត់ រួចប្រើសាកមើលតាមរបៀបខាងក្រោម៖

របៀប​ដំឡើង៖
១- ក្រោយ​ពេល​ដោនឡូដរួច​ សូមចម្លង​យក​ទៅ​ដាក់​ក្នុង​ឧបរកណ៍របស់អ្នក តាមវិធីណាដែលងាយស្រួលសម្រាប់លោកអ្នក រួច​ធ្វើ​ការ​ដំឡើង​ដូចកម្មវិធីធម្មតា។ ត្រូវប្រាកដថាអ្នកបានរើស​យក (Tick) unknown sources នៅក្នុង Setting->Application មុននឹងដំឡើង
២-ឧបរកណ៍របស់អ្នកត្រូវជាគ្រួសារ Samsung ដែល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 3.1 ឡើង​ទៅ
៣-បន្ទាប់ពីដំឡើងកម្មវិធីរួច សូមចូល​ទៅ Settings->Screen->Screen Display->Font style រួចរើសយក “Khmer”
៥-ដើម្បី​សរសេរ​ខ្មែរ​បាន លោកអ្នកគ្រាន់តែដំឡើង MultiLing Keyboard ឬ Phum Keyboard ដែលអាចដោនឡូដពី Android Market ដោយឥតគិតថ្លៃ។

ចំណាំ៖
សូមចាំថា ប្រោវស៊័រ នឹងបង្ហាញបានត្រឹមត្រូវលើ Android ចាប់ពី ជំនាន់ 3.1 ឡើងទៅ

 

សូមមើលរូប ស្នែបហ្សត់ (Snapshot) ពី Galaxy Tab 10.1 បន្ទាប់ពីបានដំឡើង Khmer.apk និងធ្វើការកំណត់ចប់សព្វគ្រប់ហើយ៖

I still can't view Khmer Article of my blog on my Galaxy Tab 10.1

Multiling Keyboard which still has problem

Phum Keyboard on Galaxy Tab 10.1 which is still a problem (Screenshot)