យើង​អាច​ស្តាប់​លឺ​ សំឡេង​រន្ទះ​ពី​ចម្ងាយ​ប្រមាណ ១៦ ទៅ ២៤ គីឡូម៉ែត្រ ពី​កន្លែង​ដែល​វា​បាញ់។

តើ​ធ្វើ​ដូចម្តេច​​ទើប​យើង​អាច​ដឹង​ថា​វា​បាញ់​នៅ​ចម្ងាយ​ប៉ុន្មាន?

នៅពេល​អ្នក​ឃើញ​ផ្លេក​បន្ទោរ​បែក​ចេញ​មក សូម​ចាប់​ផ្ដើម​រាប់​វិនាទី រហូត​ដល់​អ្នក​អាច​លឺ​សំឡេង​រន្ទះ ទើប​ឈប់​រាប់។ ដើម្បី​ដឹង​ពី​ចម្ងាយ​ពី​ខ្លួន​អ្នក ទៅ​កន្លែង​ដែល​បាញ់​នោះ សូម​យក ចំនួន​វិនាទី​ដែល​អ្នក​រាប់ ចែក​នឹង ៥ ដើម្បី​ឃើញ​ចម្ងាយ​គិត​ជា ម៉ាយល៍ ហើយ​បើ​ចង់​រក​ជា​គីឡូម៉ែត្រ ត្រូវ​យក​លទ្ធផល​នោះ​គុណ​នឹង​​១.៦។

ឧ. អ្នក​រាប់​ទៅ​ឃើញ​ថា ១០ វិនាទី ដូច្នេះ​អ្នក​យក ១០ ចែក​ឲ្យ ៥ ឃើញ​ពី ២ ម៉ាយល៍ (៣.២១ គីឡូម៉ែត្រ)។

ចម្ងាយ​ក្នុង​ឧទាហរណ៍​នេះ​បង្ហាញ​ថា​អ្នក​អាច​នឹង​មិន​មាន​សុវត្ថិភាព។

បើ​យោង​តាម​ មន្ទីរ​ពិសោធន៍​រន្ទះបាញ់ ជាតិ​នៃ​សហរដ្ឋអាមេរិក បើ​សិន​អ្នក​រាប់​ទៅ​ឃើញ​ថា​តិច​ជា ៣០ វិនាទី (~២៤ គីឡូម៉ែត្រ)​នោះ​អ្នក​​គួរ​ចូល​ទៅ​ក្នុង​អាគារ ឬ រថយន្ត​ក្រោយ​ពេល​លឺ​សំឡេង​នោះ រយៈពេល​ប្រមាណ ៣០ នាទី ដើម្បី​សុវត្ថិភាព មិន​ចេញ​មក​ខាងក្រៅ ព្រោះ​កន្លែង​នោះ​អាច​ត្រូវ​បាញ់​ម្តង​ទៀត​ដោយ​សារ​នៅ​មាន​ចរន្ត​អគ្គិសនី​ពាសពេញ​ទីនោះ។

Advertisements