តាម​ការកើនឡើង​នូវ​ប្រជាប្រិយភាព​របស់ ប្រព័ន្ធ​ប្រតិបត្តិការ អ៊ែន​ដ្រ​យ​ដ៍ (Android) ក្នុង​ពិភព​ទូរស័ព្ទដៃ និង ធែ​ប​ប្លិ​ត (Tablet) ខ្ញុំ​ជឿថា​នៅ​ថ្ងៃ​អនាគត អ៊ែន​ដ្រ​យ​ដ៍ នឹងធ្វើ​ឲ្យ​ទូរស័ព្ទដៃ ឬ ធែ​ប​ប្លិ​ត ទាំងអស់​លើកលែង តែ Iphone, Ipad និង Ipod Touch (ឬ​ឧបករណ៍​ប្រើ iOS ទាំងអស់) មាន​ស្តង់ដារ​តែមួយ ដែល​មានន័យថា គេ​អាច​ដំឡើង​កម្មវិធី មួយ​លើ​គ្រប់​ប្រភេទ​ទូរស័ព្ទ​ទាំងអស់​ដោយ​មិនបាច់​ខ្វល់​ថា​គេ​ទិញ​ទូរស័ព្ទ​អ្វី​ពី​ក្រុមហ៊ុន​ណា​នោះឡើយ គឺ​ដូចជា​កម្មវិធី​ម​ស្រាប់​កុំព្យូទ័រ​ដែល​ប្រើ​វិ​ន​ដូ​ស៍​អញ្ចឹង​ដែរ ដែល​ពេលនោះ​អ្នកទិញ​នឹង​សម្រេច​ថា​ត្រូវ​ទិញ​ទូរស័ព្ទ​ម៉ាក​អ្វី នឹង​គិតតែ​ពី​គុណភាព និង​ការ​រចនា​ម៉ូដ​តែប៉ុណ្ណោះ ដោយ​មិនចាំបាច់​ត្រូវ​គិតថា​បើ​ទិញ​ទូរស័ព្ទ​នេះ​ទៅ តើ​វា​អាច​ប្រើ​ជាមួយ​ទូរស័ព្ទ​ផ្សេងទៀត​បានទេ ហើយ​តើ​នឹងមាន​កម្មវិធី​សម្រាប់​ទូរស័ព្ទ​នេះ​ដូចជា​ទូរស័ព្ទ​គេ​ផ្សេង​អត់​នោះឡើយ។ ហើយក៏​នៅ​អាចមាន​ប្រភេទ​ទូរស័ព្ទ​មួយចំនួន​តូច​អាច​នៅ​ប្រើ​ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការផ្សេងៗទៀត។ ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល​យល់​គឺ វា​ប្រៀប​ទៅនឹង Windows, MacOS, Linux, Linux-localized Os និង មួយចំនួន​ផ្សេងទៀត​ជាដើម ដែលមាន​ដូចខាងក្រោម៖

តួលេខ​ត្រឹម ខែ ឧសភា ឆ្នាំ ២០១១

[Windows XP (37.92%) | Windows 7 (29.72%)| Windows Vista (13.09%)]= 80.73%
Mac OS X (7.40%)| Linux (2.07%) | Others: 10%

Statistic Source: Wikipedia

ត្រឡប់មក ប្រធានបទ​យើង​វិញ បើ​និយាយ​ពី អែន​ដ្រ​យ​ដ៍ ក្នុង​ពិភព​ទូរស័ព្ទដៃ និង ធែ​ប​ប្លិ​ត វិញ គឺ​វា​អាច​នឹងមាន​វាសនា​ដូចជា វិ​ន​ដូ​ស៍ ក្នុង​ក្នុង ពិភព​កុំព្យូទ័រ​ដែរ។ ចំណែកឯ iOS វិញ​នឹង​ស្រដៀង​គ្នា​ទៅនឹង Apple Computers និង Mac OS Families ដែរ។ ហើយ​សល់​ពីនេះ​គឺ ដូចជា PC និង Linux អញ្ចឹង​ដែរ។

បញ្ជាក់៖ អែន​ដ្រ​យ​ដ៍ ត្រូវបាន​បង្កើត​ឡើងជា​ដំបូង​ដោយ​សម្ព័ន្ធ​ដែលមាន​សមាជិក​ចំនួន ៨៣ ក្រុមហ៊ុន។  សម្ព័ន្ធ​នេះ​មាន​ឈ្មោះថា Open Handset Alliance (OHA) ដែល​សមាជិក​រួមមាន Google, HTC, Sony, Dell, Intel, Motorola, Qualcomm, Texas Instruments, Samsung, LG, T-Mobile, Nvidia, and Wind River Systems ។ល។ ហើយ​ការផលិត​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន​យក្ស ហ្គូ​ហ្គ​ល (Google) ដែល​ប្រ​គួ​តទៅ​នឹង  Apple, Microsoft, Nokia, Sony Ericsson,(Symbian), HP (formerly Palm), Research In Motion, and Samsung Electronics (bada)។

ខាងក្រោម​នេះ​ជា​តួលេខ​នៃ​ការប្រើប្រាស់ អែន​ដ្រ​យ​ដ៍ ធៀប​ទៅនឹង ប្រ​ព័​ន្ទ​ប្រតិ​ប្តិ​ការ​ផ្សេងទៀត​គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ ២០៖

Symbian 27.4% | Android 36.0% | RIM 12.9% | iOS 16.8%|Microsoft 3.6% | Other OSs 3.3%

Statistic Source: Gartner

ដោយ MPSINFO

Advertisements