ឆ្នាំនេះ សិស្ស ៨២,៨៨% (៨១,៩០%ក្នុងឆ្នាំ ២០១០) បានប្រឡងជាប់បាក់ឌុប ដែលមានអ្នកទទួលបាននិទ្ទេស A រហូតដល់ទៅ ៥៣ នាក់ធៀបទៅនឹងឆ្នាំ ២០១០ ដែលមានតែ ១ នាក់ប៉ុណ្ណោះ។ ចំណែកអ្នកដែលទទួលបាននិទ្ទេស B ក្នុងឆ្នាំនេះមានរហូតដល់ទៅ ២០២៤ នាក់។ ឆ្នាំនេះការប្រឡងបែងចែកចេញជាបីផ្នែក គឺផ្នែកវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ក្នុងនោះផ្នែកវិទ្យាសាស្ត្រជាប់ ៥៧ ៥២២នាក់ ស្មើនឹង ៩០% ហើយវិទ្យាសាស្ត្រសង្គម ៣៤ ៧១៤នាក់ ស្មើនឹង ៧៣,១១%។ បេក្ខជនប្រឡងឆ្នាំនេះមានចំនួន ១១៣ ៧៩៥នាក់។

Advertisements