mourning day

ទន្ទឹម​នឹង​ការ​កាន់​ទុក្ខ​នេះ ខ្ញុំបាទ​សូម​បង្ហាញ​ពី​ក្ដី​បារម្ភ និង​ការ​ក្រើន​រំលឹក​មួយ​ចំនួន​អំពី​អ្វី​ដែល​អាច​​នឹង​កើត​មាន​ពាក់ព័ន្ធ​នឹង​​សោកនាដកម្ម​ដែល​មិន​អាច​បំភ្លេច​បាន​នេះ ដូច​ខាង​ក្រោមៈ

Besides my condolences to the families of the deceased, I also would like to raise my personal concerns and recommendations as follows:

ទី ១៖ សូម​ប្រយ័ត្នភ្លើងទៀន ធូប ដែលដុតសែនទៅដល់​ប្រលឹងបងប្អូនដែលបានស្លាប់ទៅ​ ដោយសារ​ភាគច្រើន​បងប្អូននាំគ្នា អុច​ធូបទៀននៅក្រៅផ្ទះ អាចបណ្តាលឲ្យភ្លេចបាន។
Candles and incenses used during offerings to the spirits of the dead are a fire hazard as most people may do this outdoors and sometimes may forget to oversee it.

ទី២៖ ចោរកម្ម​ទាក់ទង​នឹង​នេះដែរ ដោយ​សារបងប្អូន​បើក​ទ្វា​ដើម្បី​ដុតធូប ទៀននៅក្រៅ​ផ្ទះ​ពេល​យប់​ប្រលប់ ធ្វើ​ឲ្យ​ចោរ​មាន​ឱកាស​អាច​ចូល​បាន។
Thefts or robberies might happen while you are outside overseeing your offerings. Burglars can go in while you are busy. Be aware of your surroundings.

ទី​៣៖ ពាក្យចចាមអារាម ពាក់ព័ន្ធនឹងខ្មោចអ្នកស្លាប់មកលងប្រជាជន​។
Rumors about people being haunted by the spirits of the dead. Don’t spread hearsay about ghosts as it frightens people even more.

ទី ៤៖ ចចាមអារ៉ាម​អំពីគ្រោះថ្នាក់ផ្សេងៗ ដោយនិយាយថាពាក់ព័ន្ធទៅនឹងហេតុការថ្ងៃ ២២ វិច្ឆិកាដែរ។
Rumors regarding various accidents said to be the cause of this tragedy. Your actions don’t make the situation better as the city is in a time of mourning.

ទី ៥៖ ពាក្យ ដើរ បំផុស​បំផុល​ឲ្យ​មនុស្ស​ផ្អើល​ពី​ហេតុការ​នេះ​ហេតុ​ការ​នោះ​ទាក់ទង​នឹង​សោកនាដកម្ម​នេះ គឺ​ជាក់​ស្តែង​ថ្មីៗមានមនុស្ស​ជាច្រើន​បានប្រាប់​អោយ​អ្នក​ដែលមានឆ្នាំ ឆុង និង​ឆ្នាំ​ខាល ដើរ​សុំ​លុយគេ យកទៅធ្វើពិធី​អ្វីម្យ៉ាង ខ្ញុំមិនសូវយល់ទេ។
Apparently, now, many people who were born in any year which mismatches with the year of Tiger (this year is the year Tiger) have been advised to beg for 100 Riel from every person they meet until they receive 700 Riel to avoid bad luck. This is another rumor or superstition which will make things worse.

ទី​៦៖ ខ្ញុំពិតជាបារម្ភអំពីការ​បែងចែក​ថវិកា​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​របួស តើ​អាចមាន​ភាព​មិន​ប្រក្រតី​ដែរ​​ឬ​ទេ​ន៎​​ គឺដូចជាមានអ្នក​មក​បន្លំ ឬ​អ្នកមិនស្មោះត្រង់ក្នុងការផ្តល់លុយកាក់ដែរ ឬទេ?
What about the distribution of financial support to the families of the deceased? Will there be fraud among relevant officials, or will there be people who claim to be family members of the deceased so they may also receive bereavement money?

ទី ៧៖ សម្ភារៈ​ពាក់ព័ន្ធនឹងការធ្វើបុណ្យនេះ អាច​ឡើង​ថ្លៃខ្ពស់​ព្រោះ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​គិត​អ្វី​ក្រៅ​តែ​ពីការ​កេង​ចំណេញ​ដើម្បី​ប្រ​យោជន៍​ ជាក់​​ស្តែង​​គឺមាន​ការលក់​ចេក​នៅកន្លែងខ្លះ​រហូតដល់​ជាង​ដប់​ដុល្លារនៅថ្ងៃ​ដែលមានបង​ប្អូនសែនច្រើន។
Goods items needed for offering to the spirits may rise. It has already happened to the price of bananas, which increased up to $10 for a bunch of bananas.
I feel this price increase exploits the vulnerability for people in mourning.

ខ្ញុំបាទ​សង្ឍឹមថា ប្រកា​មួយ​ចំនួនខាងលើ​គួរតែ​អាចជៀសវាងបាន ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​​ដឹង​ពី​ស្ថាន​ភាព​នេះ​ច្បាស់​ណាស់ ថា​វា​មិន​មែន​ជាទុក្ខសោករបស់មនុស្ស តែមួយ ឬ ពីរ រូបទេ គឺ​ជា​ទុក្ខសោក​របស់ប្រជាជនកម្ពុជាគ្រប់រូប រួម​ទាំងជនបរទេសខ្លះផងដែរ។ ដូច្នេះហើយ មិនគួរ​ឆ្លៀត​ឱកាស​នេះ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​បង្ក​ឲ្យ​កាន់​តែមាន​បញ្ហា​ដល់មនុស្សជាតិទៀត​ឡើយ។ ហើយបងប្អូនក៏បានដឹងខ្លះដែរថា ការស្លាប់របស់មនុស្សជាច្រើនក្នុងរយៈពេលមួយប្រព្រេចភ្នែកនេះ ដើម​ចម​ក៏​បណ្ដាល​មក​ពីការស្រែកថាបាក់ស្ពានដែល ធ្វើឲ្យ​មនុស្សភ័យ​រត់ជាន់គ្នាស្លាប់ដូចនេះ។ ពាក្យ​សម្ដី​គ្មាន​ការ​ពិត និង​អត់​បាន​ពិចារណា ហើយ​ការ​គិតតែ​ប្រយោជន៍​ខ្លួន​ឯង អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដ៏​ទៃហើយ​ក៏​អាច​ដល់​ខ្លួន​ឯង​ដែរ។
I do believe that my concerns raised above can be avoided as we all are clear that my concerns are addressed to not just a few people but to people around the country. People, should not take this chance to exploit the tragedy or those who are in mourning and vulnerable, for personal gain.

As we have learned from the incident at Koh Pich, rumors such as those of electric shock or the bridge collapsing are also part of the cause for the tragedy. So please, I urge you to stop spreading harmful rumors and gossip that have the potential to lead to the unnecessary loss of more innocent lives.

Advertisements