អតីត ​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣៥​ឆ្នាំ។

Photo Courtesy of ECCC

អតីត ​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុចក្នុងពេលជំនុំជម្រះ

កាលពីព្រឹកថ្ងៃ​ ចន្ទ ទី ២៦ កក្កដា កន្លងទៅនេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម បាន​ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​​លើ​សំណុំ​រឿង​​​អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​បាន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ មនុស្ស​ឃាត​គិត​ទុក​ជាមុន និង​ការ​ធ្វើ​ទារុណកម្ម។ អង្គ​ជំនុំ​ជម្រះបាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោសជនជាប់ចោទរូបនេះឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣៥​ឆ្នាំ។

By MPSINFO

Advertisements