តើបងប្អូនមានចាប់អារម្មណ៍ទេថា សព្វថ្ងៃនេះមានផលិតផលហួសកាលកំណត់ប្រើប្រាស់ច្រើនណាស់កំពុងត្រូវគេចរាចរនៅក្នុងប្រទេសយើង? អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំគឺគ្រឿងបរិភោគដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ដើម្បីជៀសវាងប្រការមិនល្អដោយសាការប្រើប្រាស់របស់ផុតកំណត់ការប្រើប្រាស់ យើងត្រូវតែពិនិត្យឲ្យបានម៉ត់ចត់នៅពេលទិញ។ អ្វីដែលគួរឲ្យបារម្មណ៍នោះគឺថាផលិតផលភាគច្រើនពុំមានសរសេរអក្សរខ្មែរឡើយ។ យ៉ាងហោចណាស់ក៏មានអក្សរអង់គ្លេសដែរព្រោះថានៅស្រុកយើងមានអ្នកចេះអង់គ្លេសគ្រាន់បើដែរ។ ជាក់ស្តែងគឺកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្អូនរបស់ខ្ញុំគេបានទិញប្រហិតក្តាមដែលជាផលិតផលរបស់ប្រទេសសៀម ដែលពុំមានអក្សរខ្មែរ ឬ អង់គ្លេសហើយគេប្រើ ព.ស សម្រាប់ដាក់កាលកំណត់ប្រើប្រាស់ដែលធ្វើឲ្យប្អូនខ្ញុំមិនចាប់អរាម្មណ៍ក៏គិតថាមិនអី ព្រោះទិញពីផ្សារទំនើបហើយ។ តែខ្ញុំបានពិនិត្យឃើញទំនិញនោះហួសកាលកំណត់ប្រើប្រាស់ ក៏ឲ្យប្អូនយកទៅដូរវិញ តែអ្នកលក់ឆ្លើយថា ព.ស នៅសៀមមិនដូចនៅខ្មែរទេ ដែលធ្វើឲ្យខ្ញុំនឹកហួសចិត្តជាខ្លាំង។ ដំបូងគេមិនចង់ដូរឲ្យទេ ព្រោះគេថាមិនអីតែដល់ប្អូនខ្ញុំនិយាយបន្តិចទៅទើបគេព្រមដូរអាថ្មីជំនួស។ ស្លាប់ហើយ នៅផ្សារទំនើបក៏មានចឹងដែរ រកទុកចិត្តមិនបានសោះ។ ដើម្បីជៀសវាងបញ្ហាចឹងៗបាន ផលិតផលទាំងអស់គួរតម្រូវឲ្យមានភាសាខ្មែរ ឬ អង់គ្លេសកិបភ្ជាប់ ដើម្បីដឹងពីការប្រើប្រាស់ផង។​ ហើយញ៉ាំផលិតផលសៀមក៏ត្រូវតែប្រយ័ត្នដែរ​ បើមានជម្រើស គួរជៀសវាងជាពិសេសផលិតផលណាដែលមានតែអក្សរសៀម។

Advertisements