ច្បាប់អាចត្រូវបានតាក់តែងឡើងតាមរបៀបណាមួយខាងក្រោម

Law can be regulated through one of the following approaches

ស្នើឡើងដោយគណៈកម្មាការច្បាប់នៃរដ្ឋសភា

PROPOSED BY THE LEGISLATIVE COMMISSION OF THE NATIONAL ASSEMBLY

គណៈកម្មាការច្បាប់នៃរដ្ឋសភាធ្វើសំណើច្បាប់ទៅកាន់រដ្ឋសភា។ បន្ទាប់មករដ្ឋសភាពធ្វើការអនុម័តច្បាប់ រួចដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខា។

The Legislative Commission of the National Assembly proposes law to the National Assembly. After the National Assembly passes the law, it will be submitted to the king for signature.

ស្នើឡើងដោយនាយករដ្ឋមន្ត្រី

PROPOSED BY THE PRIME MINISTER

  • នាយករដ្ឋមន្ត្រីផ្តួចផ្តើមធ្វើសំណើច្បាប់ រួចបញ្ជូនទៅកាន់ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី
    The prime minister initiates to propose a law and submits it to the Legislative Council of the Council of Ministers.
  • កោះប្រជុំរដ្ឋមន្ត្រីទាំងអស់ដើម្បីធ្វើការសម្រេចលើសំណើច្បាប់ដែលបានស្នើឡើង។
    Call all ministers for a meeting to approve the law.
  • បញ្ជូនច្បាប់ដែលបានសម្រេចដោយអង្គប្រជុំ ទៅកាន់គណៈកម្មាការច្បាប់នៃរដ្ឋសភា
    Submit the law to the Legislative Commission of the National Assembly.
  • បញ្ជូនច្បាប់ដែលបានសម្រេចដោយគណៈកម្មាការច្បាប់ ទៅកាន់រដ្ឋសភាដើម្បីសុំការអនុម័ត
    Submit the law to the National Assembly for passage.
  • ដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាចូលជាធរមាន
    Submit the law to the king to sign to be in force.

ស្នើឡើងដោយរដ្ឋមន្ត្រីរូបណាមួយ

PROPOSED BY ANY MINISTER

  • រដ្ឋមន្ត្រីមួយរូបធ្វើសំណើព្រាង្គច្បាប់ ហើយបញ្ជូនទៅកាន់គណៈកម្មាការច្បាប់នៃរដ្ឋសភា
    A minister proposes a draft of law and then submits it to the Legislative Commission of the National Assembly.
  • បញ្ជូនច្បាប់ដែលបានអនុម័តដោយគណៈកម្មាធិការច្បាប់ ទៅកាន់រដ្ឋសភាដើម្បីសុំការអនុម័ត
    Submit the law to the National Assembly for passage.
  • ដាក់ថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាចូលជាធរមាន
    Submit the law to the king to sign to be in force.

រៀបចំចងក្រងដោយ ម៉ៅ ពិសិដ្ឋ

Prepared by Mao Piseth

ឯកសារយោង គណៈកម្មការសិទ្ធិមនុស្សអាស៊ី

Reference: Asian Human Rights Commission

Advertisements