ការបង្ហាញលទ្ធផលជំរឿន ២០០៨ លើកដំបូង

កាលពីថ្ងៃ ទី៣ ខែ កញ្ញា ឆ្នាំ ២០០៨ គណៈកម្មការជាតិជំរឿនបានបង្ហាញនូវលទ្ធផលដំបូងនៃជំរឿន ២០០៨។

លទ្ធផលដំបូងនៃជំរឿនប្រជាជនថ្នាកជាតិឆ្នាំ ២០០៨ បានបង្ហាញថាចំនួនប្រជាជនកម្ពុជាមានការកើនឡើងចំនួន ១,៩៥លាននាក់ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលកើនពី ១១,៤លាននាក់ មកដល់ ១៣,៤ លាននាក់ នៅឆ្នាំ ២០០៨។ ដង់ស៊ីតេប្រជាជនបានកើនឡើង ពី ៦៤នាក់ ទៅ ៧៥នាក់ក្នុង១គីឡូម៉ែត្រក្រឡា ប៉ុន្តែអត្រាកំនើនប្រចាំឆ្នាំមានការធ្លាក់ចុះ ពី ២,៤៩% នៅឆ្នាំ ១៩៩៨ មកត្រឹម ១,៥៤% នៅឆ្នាំ ២០០៨។ កំពង់ចាមនៅតែជាខេត្តដែលមានប្រជាជនច្រើនជាងគេ ប៉ុន្តែ ខេត្តប៉ៃលិន ឧដ្ដមានជ័យ មណ្ឌលគីរី និងរតនៈគីរី មានអត្រាកំនើនប្រជាជនប្រចាំឆ្នាំខ្ពស់ជាងគេ។ ចំនួនសមាជិកគ្រួសារជាមធ្យមបានថយចុះពី ៥,២ នាក់នៅឆ្នាំ ១៩៩៨ មកត្រឹម ៤,៧នាក់ ក្នុងមួយសហគ្រួសារនៅឆ្នាំ ២០០៨។ទោះជាយ៉ាងនេះក្តី ចំនួនសហគ្រួសារនៅតាមជនបទមានការកើនឡើង ដែលមានកំនើនប្រចាំឆ្នាំ ២,៧% គឹមានន័យថាខ្ពស់ជាងការកើនឡើងនូវចំនួនសហគ្រូស្រារនៃប្រជាជនទាំងមូល។

ជំរឿនប្រជាជានថ្នាក់ជាតិ២០០៨ បានរៀបចំឡើងដោយ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការក្រោមការត្រួតពិនិត្យពី កណៈកម្មការជាតិជំរឿន និងការណែនាំពីគណៈកម្មការបច្ចេកទេសជំរឿន និងមានការឧបត្ថម្ភគាំទ្រពីសម្នាក់រាជរដ្ឋាភិបាលកម្ពុជា UNFPA JICA រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលអាឡឺម៉ង់។

Advertisements