ទើប​ដូរម៉ូតូ​ថ្មី​ ​ខ្លាច​ខុស​ច្បាប់​ប្រញាប់​យក​ទៅ​ដាក់​កញ្ចក់​។ រួច​ហើយ​ទៅ​បញ្ជាក់​ទី​លំនៅដើម្បីធ្វើស្លាកលេខ ។ ដល់​ត្រង់​នេះ​ដូច​ជា​មាន​ការ​លំបាក​ណាស់​សម្រាប់​អ្នក​មក​ពី​ខេត្ត​ដូច​ ខ្ញុំ​​គឺ គេ​មិន​ងាយ​បញ្ជាក់​អោយ​ស្រួលៗ​ទេ គេ​ត្រូវ​ការ​នេះ​ត្រូវ​​ការ​នោះ​ទម្រាំ​តែ​បញ្ជាក់​បាន​ ត្រូវសុំច្បាប់កន្លែងធ្វើការអស់មួយថ្ញែព្រោះតែចង់ធ្វើជាពលរដ្ឋល្អ។ បន្ទាប់ពីបានលិខិតបញ្ជាក់ហើយត្រូវបន្តទៅធ្វើស្លាកលេខទៀតនៅថ្ញៃបន្ទាប់។ នេះគឺជារឿងកាន់តែពិបាកជាងការសុំលិខិតបញ្ជាក់ទៅទៀត។ មនុស្សទៅធ្វើច្រើនខ្លាំងណាស់ ចំណែក​កន្លែងធ្វើ តូចចង្អៀត​។ អី្វដែលពិសេសនោះ គឺនៅទីនោះមានបង្អួចច្រើនណាស់ដែលយើងត្រូវទៅតាមដំនាក់កាល​របស់គេ។ អ្វីដែលចម្លែក គឺថានៅតាមជញ្ជាំងមាន​បិតពាក់ស្លោកជាច្រើនដែលនិយាយពី សច្ចៈ​ធម៌​ ភាពត្រឹមត្រូវ ជាដើម និងថែមទាំងមានម៉េក្រូប្រកាស​ក្តែងៗ​ថា​ មិនមានការបង់ប្រាក់បន្ថែមនានាទេនៅតាមដំនាក់កាលនិមួយៗក្រៅតែពីតម្លៃ​​ បណ្តោះអាសន្ន​ ជាមូលដ្ឋានដែលប្រហែលជា ១៦ដុល្លារជាងបូកទាំងថ្លែពាក្យសុំផង។ តែតាមពិត មានការបង់បន្ថែមខ្លះៗទៀតនៅតាមកន្លែងមួយចំនួន​។

អ្វីដែលខ្ញុំចង់​សំណូមពរ គឺថាគួរតែមានកន្លែងធ្វើស្លាកលេខអោយបានធំជាងនេះ រឺត្រូវបន្ថែមអោយបានច្រើនកន្លែងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងន័យសម្រូលដល់ប្រជាជន និងលើកកម្ពស់ការគោរពច្បាប់អោយបានកាន់តែ​ប្រសើរ​ឡើង ព្រោះបើប៉ូលីសខំតែចាប់ ដល់ពេលទៅធ្វើស្លាកលេខមានការលំបាកបែបនេះ នោះការគោរពច្បាប់​ និងការអនុវត្តច្បាប់នឹងពុំមានប្រសិទ្ធភាពឡើយ។

សូមអស់លោកថ្នាក់លើ ជួយទៅអើតមើលកន្លែងធ្វើស្លាកលេកនោះផង ព្រោះហាក់ដូចជាមានភាពមិនប្រក្រតិមួយចំនួន។

ខ្ញុំតែងតែបានបំពេញកតព្វកិច្ចជាពលរដ្ឋល្អម្នាក់ ចុះអ្នកវិញ?

ទស្សនផ្ទាល់ខ្ញួន

MPS

Advertisements