អាចោរម្រាយ

មីង​ក្រូត​ជាមនុស្ស​ដែល​ពូកែ​ខាង​ ជេរម្រាយ​រក​លេខ​ដាក់​គ្មាន ។ ជេរ​ប្តី​ក៏​អាចោរម្រាយ ជេរកូន​ក៏​អាចោរម្រាយ…ថ្ងៃណា​ក៏​អាចោរម្រាយ​ដែរ ។ថ្ងៃ​នេះ​ពេល​ មិត្តភ័ក្ដិ​ប្ដី​គាត់​មក​លេង មីងក្រូត​មិនដឹង​ជា​ទាស់​ចិត្ត​អ្វី ក៏​ស្រែក​ជេរប្ដី​ថា អាចោរម្រាយ ចំពោះ​មុខ​ភ្ញៀវ ប្ដី​គាត់​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ដាក់​មួយ​ដៃ​ផូង ។ មីងក្រូត​អុកគូថ​ទៅ​ដី រួច​ស្រែក ៖

–       អាចោរម្រាយ…

រួច ​ក៏​ដួល​សន្លប់ ។ មិត្តភ័ក្តិ និង​ប្ដី​ភ័យ​ណាស់​រត់​ទៅ​រក​ប្រេង​កូឡា ​លាប​រឹត ធ្វើ​ចលនា​ឲ្យ​បេះដូង​ដើរ​ស្រួល មួយ​សន្ទុះក្រោយ​មក​ មីងក្រូត បើក​ភ្នែក​ព្រឹមៗ…​រួច​គាត់​ស្ទុះ​ងើប ហើយ​ស្រែក៖

–       អាចោរម្រាយ

–       !!!???

គាត់ចូលចិត្តអ្វី?

ឧកញ៉ា ៖ លោក​ជំទាវ​មក​ផ្ទះ​ខ្ញុំ​ទាំង​ព្រឹក​មាន​ការ​អ្វី​ដែរ?
ជំទាវ ៖ តើ​លោក​ឧកញ៉ា​អាច​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​ប្ដី​ខ្ញុំ​មិន​សូវ​បាយ​ផ្ទះ?
ឧកញ៉ា ៖ អា​ព្រើល​ជា​ពួក​ម៉ាក​ខ្ញុំ​តាំង​ពី​នៅរៀន​ម្លេះ រឿង​អី​ដែល​ខ្ញុំ​មិន​ដឹង​នោះ…
ជំទាវ ៖ សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​ផង ក្រែង​ខ្ញុំ​មាន​វិធី​អាច​ជួយ​កែ​កុន​គាត់​បាន!
ឧកញ៉ា ៖ ឆ្នាំនេះ​អាព្រើល និង​ខ្ញុំ​អាយុ​ ៦៥​ឆ្នាំ​ហើយ វា​និង​ខ្ញុំ​ប្រៀប​បាន​ដូច​ជា​គោ​ចាស់​អញ្ចឹង គឺ​ចូល​ចិត្ត​តែ​ស្មៅ​ខ្ចីៗ​ណ៎ា…​លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹង​ទេឬ? គាត់​បាក់​ធ្មេញ​មុខ​អស់​ដូច​គោ​មែន ចាំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​នឹង​ទៅ​ទិញស្មៅ​ទន្សាយ​ទុកឲ្យ​គាត់​ស៊ី កុំ​ឲ្យ​គាត់​ពិបាក​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ​ទៀត!
ឧកញ៉ា ៖ ទេ! លោក​ជំទាវ…កុំ…កុំ…

គ្មាន​វាចា​នឹង​ថ្លែង

លោកគ្រូ​ ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់អារម្មណ៍​ស្ដី​អំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។
លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ?
សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់​ទៅ​ទស្សនា!
សិស្ស​ម្នាក់ៗ​រៀបរាប់​ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។
លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…?
ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ…
លោកគ្រូ ៖ ម៉េច​អញ្ចឹង?
ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន!
លោកគ្រូ ៖ ???

រក​ការងារ​ធ្វើ

ផ្លយ ៖ សួស្ដី ផ្លូញ មួយ​រយៈ​នេះ​ដូច​ជា​មិន​សូវ​បាន​​ជួប​មុខ​ឯង?
ផ្លូញ ៖ តាំង​ពី​ទទួល​សញ្ញាប័ត្រ​មក​រត់​រក​ការងារ​ធ្វើ​មិន​បាន​សោះ​សំឡាញ់
ផ្លយ ៖ ក្រែង​ល៏ ឯង​រើស​រក​តែ​ការងារ​ល្អៗ បាន​ប្រាក់​ច្រើន​ទេ​ដឹង?
ផ្លូញ ៖ មិន​រើស​ណាស់ណា​ទេ ស្អី​ក៏​បាន ឲ្យ​តែ​ចំ​កន្លែង​ខ្លាញ់​ ល្មម​រស់​នៅ​សមរម្យ​ដូច​គេ​ដូច​ឯង​ទៅ​ជា​ការ​គ្រប់គ្រាន់​ណាស់​ហើយ…
ផ្លយ ៖ ចំ​កណ្ដាល​កៅឪ​ហើយ បង​ជីដូន​មួយ​គ្នា​ទើប​និង​បើក​ហាង​គុយ​ទាវ​ពិសេស គេ​ត្រូវ​ការ​អ្នក​លាង​ចាន ២-៣នាក់ ចំ​គ្នា​ជួយ​និយាយ​ឲ្យ…!
ផ្លូញ ៖ ពុទ្ធោ! ទីនោះ​ឬ កន្លែង​ខ្លាញ់…?
ផ្លយ ៖ !!!???

ចង់វែង

ក្នុង​ថ្នាក់​រៀន​មួយ​នា​ ចុង​សប្ដាហ៍​នេះ​អ្នក​គ្រូ​បាន​ដើរ​ឆែក​មើល​ក្រចក​ដៃ​ជើង​របស់​សិស្ស​ដើម្បី ​ដាក់​ពិន្ទុ លើ​វិញ្ញាសា​មួយ​ដែល​អ្នក​គ្រូ​បាន​កំណត់ថា “អនាម័យ​នាំ​មក​នូវ​សុខភាព”…

អ្នកគ្រូ ៖ សុភី! កាត់​ខ្លី​បាន​ល្អណាស់ អ្នក​គ្រូ​ឲ្យ​ ១០ ពិន្ទុ!
សុភី ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏​កាត់​បាន​ខ្លីដែរ តែ​ទុក​សក់​វែង​ពេក អ្នកគ្រូ​ឲ្យ ៨​ពិន្ទុ!
ឆ្លួញ ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ចុះ​កល្យាណ ម៉េច​ក៏​ទុក​ក្រចក​វែង​ម្លេះ?
កល្យាណ ៖ ខ្ញុំ​ចង់​ទុក​ឲ្យ​វែង​ជាង​អ្នកគ្រូ! ព្រោះ​ក្រចក​អ្នកគ្រូ​មិន​សូវ​វែង​ផង ស្អាត​យ៉ាង​នេះ​ហើយ ចុះ​ទំរាំទុក​វែង​ជាង​នេះ​ទៀត…​អស់​ទាស់តែ​ម្ដង…
អ្នកគ្រូ ៖ !!!???

ប្រពន្ធ​អញ​កើត​អេដស៍!

ពីរនាក់​ ប្ដី​ប្រពន្ធ​ជា​អ្នក​កើត​អេដស៍ តែ​គេ​ស្រលាញ់​គ្នា​ រស់នៅ រកស៊ី​មានលុយ​មាន​កាក់​មាន​ផ្ទះ​សម្បែង​ធំ​គួរ​សម…​ថ្ងៃ​មួយ​ចោរ​ស្លៀក​ លីអូ ចូល​មក​ប្លន់​ហើយ​ឃើញ​នាង​ជា​ប្រពន្ធ​ស្អាត ក៏​ចូល​ទៅ​ចាប់​រំលោភ…​ពេល​នោះ​បុរស​ជា​ប្ដី​ចេញ​មក​ទាន់​ក៏​សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!

ចោរ​ស្រែក​សួរ ៖ ម៉េច​ក៏ ឯង​សើច?
ប្ដី​ឆ្លើយ ៖ ព្រោះ​ឯង​រំលោភ​ប្រពន្ធ​អញ​ ដែល​ជា​អ្នក​កើត​អេដស៍!
ចោរ​សើច​វិញ​ម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរស​ជាប្ដី​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
ចោរ​ឆ្លើយ ៖ ព្រោះ​មុន នឹង​រំលោភ​ប្រពន្ធ​ឯង​អញ​យក​ស្រោម​អនាម័យ​នៅ​លើ​ក្បាល​ដំណេក​ឯង​មក​ពាក់​រួច​ហើយ!
បុរស​ជា​ប្ដី​សើច​វិញ​ម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរ​ស្រែក​សួរ ៖ ម៉េច​បាន​ជា​ឯង​សើច?
បុរស​ឆ្លើយ ៖ ព្រោះ​ស្រោម​អនាម័យ​ក្នុង​ប្រអប់​លើ​គ្រែ អញ​កាត់​ចុង​ចេញ​ទាំង​អស់!
ចោរ ៖ ពុទ្ធោ! ខ្មោច​ឪ ខ្មោច​ម៉ែ ជួយ​អញ​ផង! ម្ដង​នេះ​កើត​អេដស៍​ហើយ​អញ!

គឺ​ឪពុក​ខ្ញុំ

អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។

–       អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!

–       អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង…!

–       អញ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!

–       អាឡួ! ឯង​ថា​ម៉េច​អាច្រូច?

–       អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!

–       អាឡូ! អាណា​គេ និយាយ?

–       គឺ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ…!

–       !!!???

ម្ដេច​ប៉ា​មិន​ខំរៀន

ក្មេង​ប្រុស​ម្នាក់​បាន​សួរ ​ទៅ​កាន់​ប៉ាប៉ា​របស់​គេ​ថា ៖ “ប៉ា​ហ៎ា…បើ​មាន​គេ​ជ្រុះ​លុយ​ ៥០០៛ មួយ​សន្លឹក និង ១០០០៛ មួយ​សន្លឹក តើ​ប៉ា​រើស​យក​មួយ​ណា?” ប៉ា​ប្រាកដ​​ជា​រើស​យក​ក្រដាស​ ១០០០​៛  ហើយ ។ “ចុះ​ហេតុអ្វី…ប៉ា​មិន​រើស​យក​ទាំង​២​សន្លឹក​ទៅ” កូន​តប ។ “ប៉ា! កូន​សួរ​ប៉ា​មួយ​ទៀត… ថ្ងៃ​មុន​គេ​មក​ទារ​លុយ​ប៉ា​ជំពាក់​គេ ប៉ា​ថា​មិន​មាន​លុយ​ទេ​ចាំ​លើក​ក្រោយ​ទៅ បើសិន​ជា​គេ​មក​ទា​ប៉ា​ម្ដង​ទៀត តើ​ប៉ា​ឆ្លើយ​ថា​យ៉ាង​ម៉េច?”  “​ប៉ា​ឆ្លើយ​ថា​មិនមាន​លុយ​ដដែល​ហ្នឹង…!” “ហេតុអ្វី​ទៅ​ប៉ា?” “ព្រោះ​ប៉ា​ជាមនុស្ស​និយាយ​ថា​ម៉េច គឺ​ថា​អញ្ចឹង​ណា​កូនប្រុស…” ។ “អញ្ចឹង​កូន​សួរ​ប៉ា​ជា​លើក​ចុង​ក្រោយ! ហេតុ​អ្វី​ផ្ទះ​គេ​រាល់​គ្នា​សុទ្ធ​តែ​ធំ បែ​ជា​​ផ្ទះ​របស់​យើង​វិញ​​តូច​អញ្ចឹង​ប៉ា…!” “នោះ​គឺ​ដោយ​សារ​ប៉ា​គ្មាន​លុយ​​សង់​ឲ្យ​ធំ​ដូច​គេ​ហ្នឹងណា…!” ឪពុក​តប “ដើម្បី​ឲ្យ​ផ្ទះ​របស់​យើង​ធំ តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច?” កូនសួរ ។  “ដើម្បីបាន​​ផ្ទះ​ធំ​កូន​ត្រូវ​ខិតខំ​រៀន​សូត្រ​ឲ្យ​ចប់ចុង​ចប់ដើម ហើយ​រក​ការងារ​ឲ្យ​បាន​ប្រាក់ខែ​ច្រើន នោះ​យើង​អាច​មាន​ផ្ទះ​ធំ​បាន​ហើយ​កូន…!” ឪពុក​ឆ្លើយ “ចុះ​កាល​ពី​ប៉ា​នៅ​ក្មេង ម្ដេច​ប៉ា​មិន​ខំរៀន​ដែរ​ទៅ?” កូន​សួរ “យើស! អាកូន​នេះ…!!!”

សងសឹក

នៅ​ក្នុង​ពិធី​មង្គលការ​មួយ ​ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ តូ ជា​យុវជន​កំហិល​ម្នាក់ ហើយ​ក៏​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ការ​ទាំងអស់​ដែរ។ ខណៈ​កំពុង​អង្គុយ តូ បាន​ក្រឡេក​ទៅ​ឃើញ​យុវតី​ស្រស់ស្អាត​ម្នាក់​កំពុងតែ​អង្គុយ​ម្នាក់​ឯង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តុ​របស់​ខ្លួន ។ ដោយ​សារធាតុ​កំហិល តូ ក៏​ដើរ​សំដៅ​ទៅ​រក​នារី​នោះ ហើយ​បន្លឺ​វាចា​សំណួរ ៖

តូ ៖ សុំទោស​អ្នកនាង​បើ​មិន​យល់​ទាស់​ទេ…! អនុញ្ញាតិ​ឲ្យ​ខ្ញុំ​រួម​តុ​ជាមួយ​ផង​បានទេ?

ខណៈ​នោះ​ស្រាប់​តែ​យុវតី​នោះ​ក្រោកឡើង​ស្រែក​ខ្លាំងៗ​ថា ៖

យុវតី ៖ ថាម៉េច​ចង់​ដេក​ជាមួយ​ខ្ញុំ…?

តូ ​មាន​ការ​ខ្មាស់អៀន​យ៉ាងខ្លាំង ខណៈ​ដែល​ភ្នែក​ទាំង​គូរៗ​របស់​ភ្ញៀវ​ដែល​ចូលរួម​មង្គលការ​បាន​សម្លឹង​មករក​ ខ្លួន។ តូ​និយាយ​មិន​ចេញ​ក៏​ដើរ​សំដៅ​មក​តុ​របស់​ខ្លួន​​ទាំង​អាម៉ាស ។

បន្តិច​ក្រោយ​មក​យុវតី​ក៏​ដើរ​សំដៅ​មក​តុ​របស់​តូ ហើយ​ឱន​និយាយ​តិចៗ​ទៅកាន់​តូ ៖

យុវតី ៖ សុំទោស…! ខ្ញុំ​ដឹង​ថា​លោក​ខឹង​នឹង​ខ្ញុំ​ខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​លោក​ខ្មាស់​គេ​បែប​នេះ! តែ​តាម​ពិត​គឺ​ខ្ញុំ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រតិកម្ម​របស់​ មនុស្ស​ទៅ​ហ្នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​អាម៉ាស់បែបនេះ…។ សឹង​តែ​យុវតី​និយាយ​ចប់​មិនទាន់ តូ​ក្រោក​ឡើងហើយ​ស្រែក​ដាក់នាង​ខ្លាំងៗ​វិញថា ៖

តូ ៖ ថាម៉េច…! មួយ​យប់​ថ្លៃ​ដល់ទៅ​ ៥០​ដុល្លារ អី​ក៏​ថ្លៃ​ជាង​គេ​ខ្លាំង​ម្លេះ…!!!

Complete Source for http://trajoke.blogsome.com/

Advertisements