



CAN’T READ KHMER PROPERLY?
Second Solution: There are a few ways to read Khmer without installing Khmer Unicode.
Follow the instruction below:
- Download usp10.dll. If you use Internet Explorer, just copy it to C:\Program Files\Internet Explorer\
- Also, you need to download the needed fonts HERE and copy them to C:\Windows\Fonts\. If you are not familiar with this here are the steps: click Start > Run > and type Fonts in the text box and click OK to go to the font directory. Then paste your fonts. Because I zip these fonts, you will have to unzip them first after you have downloaded.
- Restart your browser and visit the blog again.
It is strongly recommended that you use Firefox, Netscape, or Mekhala instead of Internet Explorer for better view.
In case you want to write Khmer for your comment or any where on your web browser, you have to install Khmer Unicode keyboard first. After you install Khmer Unicode you can type Khmer by changing keyboard to Khmer. You will find the icon “CA”, the default keyboard. That’s it! Enjoy your browsing.
ដោយ/BY: MPS
ខាងក្រោមនេះជាការណែនាំអំពីវេយ្យាករណ៍ភាសាខ្មែរ ពីវចនានុក្រមខ្មែរអេឡិចត្រូនិក កំណែទី ២
លំនាំដើម
មុនដំបូងខ្ញុំគិតថាសរសេរអំពី “វិធីសរសេរតែងនិពន្ធ” ដោយសង្ខេបប៉ុណ្ណោះ ប៉ុន្តែពេលក្រោយមក អស់លោកជាអ្នកផ្ដួចផ្ដើមគំនិត លោកមានសំណូមពរ សូមឲ្យបន្ថែមសេចក្ដីណែនាំមួយចំនួនទាក់ទងទៅនឹងវេយ្យាករណ៍ផង នោះទើបខ្ញុំក៏ពិចារណាទៅឃើញថា ប្រសិនបើមិនចេះ ឬចេះវេយ្យាករណ៍ស្ទើរៗ សើៗ ញ្រលៗ នោះ ការសរសេរតែងនិពន្ធ ប្រាកដជាមានចំណុចខ្វះខាតច្រើនមិនខាន ។ ដូច្នេះខ្ញុំក៏យល់ស្រប ហើយសម្រេចបញ្ចូលចំណុចសំខាន់ៗ មួយចំនួននៃចំណេះខាងវេយ្យាករណ៍ខ្មែរ នៅភាគខាងដើមនៃសៀវភៅនេះ ។ ធ្វើដូច្នេះ ដោយចង់រំលឹកអ្នកចង់ចេះសរសេរតែងនិពន្ធទាំងឡាយ មិនឲ្យមើលស្រាលចំណេះខាងវេយ្យាករណ៍ ប្រសិនបើគេចង់សរសេរឲ្យបានល្អ ។ លុះកាលណាអ្នកអាន ឬអ្នកសិក្សាចាប់បាននូវផ្នែកសំខាន់ៗនៃវេយ្យាករណ៍ ធ្វើឲ្យគេទទួលបាននូវពន្លឺ និងគោលការណ៍នៃការតែងនិពន្ធហើយនោះ ទើបខ្ញុំជួយឲ្យអស់លោកទៅជួបនឹងចំណេះដឹងជាសារវន្តទាក់ទងដល់ការសរសេរតែងនិពន្ធ ។ ដើម្បីកុំឲ្យសៀវភៅនេះក្រាស់ពេក ហើយដោយយល់ឃើញថា វេយ្យាករណ៍ខ្មែរនេះ មានរៀមច្បងមួយចំនួនបានសរសេរលម្អិតហើយនោះ ដូច្នេះខ្ញុំគ្រាន់តែសូមជួយរំលឹកតែត្រង់ផ្នែកសំខាន់ខ្លះ ដែលអ្នកសរសេរតែងនិពន្ធត្រូវដឹងដោយខានពុំបាន ។ ឯនៅភាគទី II នេះទៀតសោត ក៏ខ្ញុំពុំបានធ្វើឲ្យមានការលម្អិតពិស្ដារជ្រៅជ្រះប៉ុន្មានទេ ។ សំខាន់គឺគ្រាន់តែលើកមកបង្ហាញត្រួសៗនូវចំណុចចាំបាច់ខ្លះ ដើម្បីផ្ដល់ជូនអ្នកអាន អ្នកសិក្សានូវសញ្ញាណស្តីពីរបៀបសរសេរតែងនិពន្ធ ។ របៀប និងវិធីសរសេរមានច្រើនណាស់… ។ អស់លោកត្រូវខំព្យាយាមអានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើនទាំងបុរាណ ទាំងទំនើប ទាំងកំណាព្យកម្រងកែវ និងអត្ថបទសម្រាយធម្មតា… ។ អរគុណដែលបានចាប់អារម្មណ៍ចំពោះមុខវិជ្ជានេះ ។ សូមជូនពរការខិតខំសិក្សាទទួលបានលទ្ធផលល្អ ។
មៀច ប៉ុណ្ណ
ផ្នែកទី ១
អំពីអក្សរ ឬអក្ខរៈ
អក្សរ តាមពាក្យសំស្រ្កឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។
អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈពេញតួ ១២ តួ ។
៣-ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
១-ព្យញ្ជនៈ
ព្យញ្ជនៈទាំង ៣៣ តួ ត្រូវរាប់តាមលំដាប់ពីដើមដល់ចប់៖
កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ សហឡអ
២-ជើងព្យញ្ជនៈ
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន”សក់”ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡ្ឡអ្អ
៣-ស្រៈពេញតួ
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
៤-ស្រៈនិស្ស័យ
គឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧ [1] ។
៥-ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងអក្សរព្យញ្ជនៈខ្មែរយើងនោះ ខ្ញុំសូមអនុញ្ញាតជម្រាបថា ៖
ក/ ជើង “ត្ត” និងជើង “ដ្ដ” មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពាក្យ ស្ដូកស្ដឹង, ផ្តិល(ទឹក), ផ្ដាច់ផ្តិល ។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ (ន) វាមានសំឡេងជាជើង(ត្ត)ទាំងអស់ដូចជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិចបន្តួច ។ល។ លើកលែងតែពាក្យ ៤ ម៉ាត់ចេញ ដែលជើង (្ត) យកទៅផ្ញើនឹង (ន) ទៅជាមានសំឡេង“ដ”នោះគឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែបើជើង (្ត) នៅផ្ញើនៅពីក្រោមតួព្យញ្ជនៈ (ណ) វិញនោះ វាមានសំឡេងជា “ដ” វិញ ដូចជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។
ខ/ ចំពោះជើង “ញ” បើកាលណាត្រូវយកជើង (ញ) ទៅផ្ញើនឹងព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាងលើត្រូវកំបុតជើង (ខ្នែង ្ញ) ។ រីឯជើង(ញ)ដែលយកទៅផ្ញើនឹងតួ (ញ) នោះ មានសិទ្ធិអាចរក្សាជើង ( ខ្នែង ញ្ញ) នេះបាន ។ ឧទាហរណ៍ បញ្ញើក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
គ/ ជើង ឡ មិនដែលប្រើទេ
ឃ/ ជើង (្ព) និងជើង (្វ) អាចប្រើចូលគ្នាបាន ដោយយកជើង (្វ) ទៅផ្ញើពីក្រោមព្យញ្ជនៈ (ព) ដូចជា និញ្វន ។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់ប្តូរ (ពៈ) ជា (វៈ) គឺប្រើជាមួយគ្នាជំនួសគ្នាបាន ប៉ុន្តែគេមិនអាចយកជើង (ព) ទៅផ្ញើនឹងតួ (វ) ឡើយ ។
៦-អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ
៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់ ៖ យ រ ល វ ស ហ ឡ អ ។
៧-សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ ៣៣ តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
៨-ព្យញ្ជនៈប្តូរសំឡេង
ដើម្បីមានពាក្យប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃ បំប្លែងសំឡេងព្យញ្ជនៈខ្លះៗពីឃោសៈទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត “ ៉ ” មកដាក់សម្លាប់ពីលើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រីឯសញ្ញាត្រីសព្ទ (៊) នេះ លោកយកទៅដាក់ពីលើព្យញ្ជនៈអឃោសៈមួយចំនួនបំប្លែងសំឡេង ឲ្យទៅជាឃោសៈវិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់សម្គាល់
អក្សរដែលដាក់សញ្ញាត្រីសព្ទ (៊) ហើយបើកាលណាមកជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើនោះគេផ្លាស់ត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញចៀសវាងការទើសទែងដូចជាពាក្យ ស៊ី ហ៊ឺហា ។ ឯពាក្យសម្លាប់ដោយធ្មេញកណ្ដុរ ក៏យក(ុ) មកជំនួសមូសិកទន្តដែរ ដូចពាក្យ ប៉ិន ប៉ិច[3] ។
ករណីពិសេស ក្នុងការសរសេរពាក្យ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ ុ ” មកប្រើតាមក្បួនខាងលើ វាអាចច្រឡំនឹងពាក្យ “ ប៉ិច ” (ប៉ិចពន្លក) ឬទឹក “ ប៉ិម ” ហៀបនិងហូរចូលទូក ។
៩-ព្យញ្ជនៈផ្ញើជើង
ផ្ញើជើង គឺជាវិធីយកជើងព្យញ្ជនៈមួយ ទៅផ្សំជាមួយនឹងព្យញ្ជនៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីរបញ្ចូលគ្នា ឲ្យលាន់ឮក្នុងព្យាង្គតែមួយ ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលមកតែមួយព្យាង្គ សម្រាប់អាននិយាយចេញមកភ្ជាប់គ្នាដូចជាសំឡេងភ្លោះ ។
ឧទាហរណ៍
ក+្ប = ក្ប មានក្នុងពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មានក្នុងពាក្យ “ ខ្សត់ ”
● របៀបយកជើងទៅផ្ញើ (ផ្សំ) ជាមួយព្យញ្ជនៈ “គោល” គឺព្យញ្ជនៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា ៖
ក-យកជើងផ្សំដាក់ពីក្រោមតួព្យញ្ជនៈគោល ៖ ខ្លី, ឆ្មា ។
ខ-យកជើងផ្សំដាក់ពីឆ្វេងតួព្យញ្ជនៈ ៖ ស្រែ ។
គ-យកជើងផ្សំដាក់ពីក្រោមនិងខាងស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។
១០-ព្យញ្ជនៈបន្ថែម
ដើម្បីអាចសម្របតម្រូវជាមួយសំណូរម្យ៉ាងតាមបែបសូរសៀងជាភាសាបរទេស ដែលយើងតែងតែខ្ចីយកមកប្រើខ្លះៗ មានភាសាបារាំង អង់គ្លេស…. គេយកតួព្យញ្ជនៈមកផ្សំជាមួយជើងព្យញ្ជនៈ ដូចជាពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។
១១-សិថិល និង ធនិត
ក/ សិថិល គឺព្យញ្ជនៈដែលមានសំឡេងស្រាលប្រមូលផ្តុំចេញសំឡេងដាច់តែមួយ ពុំមានខ្យល់ផ្សំពីព្យញ្ជនៈណាផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់ព្យញ្ជនៈដែលមានគួបផ្សំដោយសំឡេង “ ហ ” មានដូចជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។
១២-ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង ខ; ច គូនឹង ឆ; ដ គូនឹង ឋ; ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ ។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ ។
ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique)
វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក… ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5]
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង… ។
៣ រស្សសញ្ញា ឬបន្តក់ (់)
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
៤-សំយោគសញ្ញា (័)
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌)
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
៦-អស្តា (៏)
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ …។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប… ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬបដិសេធ (៍)
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។
៨-វិសជ៌នី (ះ) ឬរះមុខ
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬហៅថា “ ចុចពីរ ” ក៏បាន [8]
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ…
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ… ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ… ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ… ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
១០-រជ្ជុសញ្ញា ឬសហសញ្ញា (-) “Trait d’union”
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
១១-កាកបាទ ឬជើងក្អែក (+)
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខទោ (ៗ)
សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
● ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម…? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
● លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
● លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
● លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
● លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
● ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។
● មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង
ផ្នែកទី៣
ខណ្ឌសញ្ញា (Signes de ponctuation)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។
១-ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)[9]
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ… ចុះថ្ងៃទី….
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា[12]” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា… ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ[13]) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
៣-បុច្ឆនសញ្ញា (?) (Point d’interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា…) យ៉ាងម៉េចក៏…, អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, … ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
-ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
-គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d’exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “…” )
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
៦-អព្ភន្តរសញ្ញា[15] (‘…’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ….” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“…”) ឬ («…»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘… ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “…” ) ។
៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (…) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា… ។
គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
៨-វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
៩-វង់តង្កៀប [.....]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
១០-រ៉ាត់ ឬឃ្នាប ( } ឬ { ….} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {…..} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
១៣- ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
១៤- អាទិសង្កេត ( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
១. មង្គលការ អបមង្គល
២. ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
៣. ចង់រត់ចេញពីសង្គម…
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
១៧-អំពីលេខខ្មែរ
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ… ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល… ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖
0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខអារ៉ាប់ ៖
0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
គ/ លេខខ្មែរបុរាណ
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចខាងក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/លេខរ៉ូម៉ាំង (Chiffre romain)
លេខរ៉ូម៉ាំង ច្រើនសរសេរ ៖
ក- នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
ខ- សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
១៨-ការចុះកាលបរិច្ឆេទ
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាលបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាបានកើតឡើង ។ ឧ. កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ, កាលបរិច្ឆេទនៃការកសាងប្រាសាទ… កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ… កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី ។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឲ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះ បុគ្គលជាសាច់ញាតិដែលស្លាប់ ។
- ការចុះកាលបរិច្ឆេទតាមបែបបុរាណ
ចាប់ពីរវាងសតវត្សទី១៦ រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ (។) ទុកជាគោលសម្រាប់ធ្វើស្នូលកណ្តាល ។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយ នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេស យើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុត ឬសន្លឹកចុងបញ្ចប់នៃសាស្រ្តាសឹ្លករឹត ។ ឧទាហរណ៍៖ ថ្ងៃអង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះគេសរសេរបែបនេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំមមែ ____________
គ.ស. ២០០៥
នេះគឺជារបៀបចុះកាលបរិច្ឆេទបែបសង្ខេបខ្លី ។ ខ្ញុំគ្រាន់តែសូមជម្រាបថា ដើម្បីចេះចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឲ្យស្ទាត់ គឺ អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួចហើយត្រូវចេះ រាប់ខែចន្ទគតិឲ្យស្ទាត់ ដោយដាក់លេខឲ្យខែនីមួយៗផងគឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។ ការគិត ខ្នើត រនោច គឺលោកកំណត់ឲ្យដាក់ខ្នើតនៅខាងលើសញ្ញាខណ្ឌ, ឲ្យដាក់រនោចនៅខាងក្រោមសញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃសៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវសរសេរដូចខាងក្រោម ៖
ព.ស. ២៥៤៨
៧᧳៨ ឆ្នាំឆ្លូវ ____________
គ.ស. ២០០៤
១៩-អំពីទម្រង់ផ្សេងៗ នៃអក្សរខ្មែរ ( Les différents types de caractères Khmers )
អក្សរខ្មែរ មានទ្រង់ទ្រាយច្រើនបែប, មានដូចជា ៖
ក/ អក្សរជ្រៀង (Ecriture penchée) ៖
អក្សរជ្រៀង គឺជាអក្សរដៃ (manuscrit) មានជំហររាងទ្រេតទៅមុខ ។
ខ/ អក្សរត្រង់ (Eeriture droite)
គឺជាទម្រង់អក្សរ ដែលគេសរសេរ ឲ្យមានជំហរត្រង់ ទៅលើតាមទំនងបន្ទាត់បញ្ឈរ (vertical) ។
ប៉ុន្តែ គេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅខាងឆ្វេងណាស់ (ទ្រេតទៅក្រោយ) ។
គ/ អក្សរមូល[18]
អក្សរមូល គឺជាប្រភេទអក្សរ ដែលមានទម្រង់មូល ។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលី ឬ សំស្រ្កឹត ។ ម្យ៉ាងទៀត ការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជះ សាក់លើខ្លួនប្រាណ, ក៏គេនិយមប្រើអក្សរមូលដែរ ។ នៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់ ។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ (សៀម) នៅលើយ័ន្ត មន្តអាគមគាថា នោះមិនពូកែសក្តិសិទ្ធិ ដូចសរសេរអក្សរមូលខ្មែរទេ ។
ករណីលើកលែង
ប៉ុន្តែដោយឡែក ហើយនេះជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាក (Enseigne) យីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ… នោះគេច្រើនតែសរសេរអក្សរមូលផងដែរ ។ ឧទាហរណ៍ ៖
រោងចក្រម៉ុងហួត, ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល, វចនានុក្រមបារាំង-ខ្មែរ ដោយលោក តិប យក់, ថាវ-គន្ធ សម ថាំង… ។ល។
ឃ/ អក្សរខម[19]
អក្សរខមនេះ មានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗ ដូចជា៖
-អក្សរ “ក” មានពីរជាន់ ជើងបីបែបនេះ “ក” ។
-គ្រប់តួអក្សរ ច្រើនតែមានងៀងជ្រុងបន្តិច នៅត្រង់ចុងមុម ។
-អក្សរ “ឞ ” មានបន្ទាត់ វះពោះភ្ជាប់ពីម្ខាងដល់ម្ខាង “ម”[20] ។
-ស្រៈ “ ែ ” មានទម្រង់បែបនេះ “ែ”[21]
គេប្រើសរសេរអក្សរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែមិនសរសេរក្នុងយ័ន្ត គាថាទេ ។ គេច្រើនសសេរចុះចំណងជើងសៀវភៅ , ចំណងជើងអត្ថបទ , ឈ្មោះជំពូក, វគ្គ, ផ្នែកនៃសៀវភៅមួយ ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះ ពីសិលាចារឹក ក្រោយអង្គរខ្លះ ពីសាស្រ្តាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្រ្ត កុំឲ្យបាត់បង់ ។
២០-ការប្រើឈ្មោះខែតាមបែបបារាំង
តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការអាណាព្យាបាលបារាំងមក ក្រៅពីប្រើកាលបរិច្ឆេទតាមបែបចន្ទគតិ ខ្មែរយើងប្រើកាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងនិងខ្មែរយើង មានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច ។ សូមជម្រាបបញ្ជាក់ថា បារាំងពុំមានប្រើឈ្មោះឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង…. ដូចយើងទេ គឺគេប្រើឆ្នាំតាមគ្រិស្តសករាជ ។
ឧទាហរណ៍៖
គ្រិស្តសករាជ ២០០៧ ។ ក្រៅពីប្រើឆ្នាំតាមគ្រិស្តសករាជ បារាំងប្រើខែសុរិយគតិដូចជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសមប្រិ៍) ។
ក្រោយមក ក្នុងរវាងបណ្តាឆ្នាំ ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ បានបង្កើតឈ្មោះ ខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង ដូចខាងក្រោមនេះ ៖
១- Janvier = យ៉ាំងវីយេ = មករា ២- Février = ហ្វេវ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ ។
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរសាស្រ្តខ្មែរយើង ក្នុងជំហានថ្មីមួយទៀត ។ ប៉ុន្តែ សូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(ឬសកល) នេះពុំអាចយកទៅប្រើប្រាស់ក្នុងផ្នែកហោរាសាស្រ្តសម្រាប់ទស្សន៍ទាយ ជោគជតារាសី គ្រោះកាច គ្រោះជា… បាននោះឡើយ ។ ហោរាខ្មែរនៅតែប្រើខែខាងចន្ទគតិ សម្រាប់គន់គូរដដែលដូចជា
-មិគសិរ= លេខ ១ -ជេស្ឋ = លេខ ៧
-បុស្ស = លេខ ២ -អាសាឍ = លេខ ៨
-មាឃ= លេខ ៣ -ស្រាពណ៍= លេខ ៩
-ផល្គុន = លេខ ៤ -ភទ្របទ = លេខ ១០
-ចេត្រ = លេខ ៥ -អស្សុជ = លេខ ១១
-ពិសាខ = លេខ ៦ -កក្តិក = លេខ ១២
ពាក្យអញ្ញត្រស័ព្ទ
(Les mots exceptionnels)
គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតៗដោយ អក្ខរាវិរុទ្ធមិនចំណុះនិងសូរសំឡេង។
ឧទាហរណ៍
-អ្នក= អានថា =“នាក់” សរសេរជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរជា =អញ ។
-(ខាង)លិច(ទិស) អានថា=“ឡិច” សរសេរជា =លិច ទិសដែលព្រះអាទិត្យលិច ។
-មាតា=អានថា =“មាដា” សរសេរជា =មាតា= ត> ដ; បាលីមាតា(មា+តា) អានជាសំឡេងខ្មែរ=ម៉ែ ។
-មណ្ឌប. ន. អានថា មាន់ដប់ = វិមាន, រោង ។
-ភ្នំព្រះសុមេរុ = អានថា “ព្រះសុម៉ែ” ភ្នំខ្ពស់ជាងគេក្នុងលោក ។
-ខេត្ត = អានថា “ខែត” មកពីបាលី ខេត្ត=ស្រែ ។
-វិសេស= អានថា “វិសែស” មកពីបាលី វិសេស= ភាពប្លែក ។
-សេពគប់= អានថា “សែបគប់” ទាក់ទងរាប់រក; បាលីក្លាយខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ ឬ ព្រះឌីម៉ែ” រឿងទី ១ ក្នុងទសជាតក; … ។
-តេជោ= អានថា “ដែជោ” មកពីបាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅក្លាយជា “អន្ទិត” មកពីពាក្យបាលី=ជនអ្នកមានប្រាជ្ញា ។
-បេតី= អានថា “ប៉ែតី”, ក្លាយមកពី “បីតិ” ។
-ចេតិយ= អានថា “ចែដី” មកពីពាក្យបាលី=ទីដែលគេគោរពបូជា ។
-ចេស្តា= អានថា “ចែស្តា” មកពីសំស្រ្កឹត=សង្វាតប្រឹងប្រែង ។
-ចេតនា= អានថា “ចែតាណា” មកពីបាលី= ផ្តួចគិត, ផ្តោតចិត្ត ។
-ព្រះធរណី= អានថា “ព្រះធរនី” មកពីបាលី,សំស្រ្កឹត= ផែនដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មកពីបាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មកពីបាលី= បណ្តោយតាម, យល់តាម ។
ខ្ញុំស្រង់ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗប៉ុណ្ណេះ យកបង្ហាញជូនអស់លោក គ្រាន់បានជាគំរូប៉ុណ្ណោះ ។ នៅមានពាក្យប្រភេទនេះច្រើនទៀត ។ សូមអស់លោកជួយស្រាវជ្រាវបន្ថែម តាមការគួរ ។
សង្កេត ៖ ក្នុងចំណោមអញ្ញត្រស័ព្ទទាំងអស់នេះ យើងសង្កេត ឃើញមានលក្ខណៈពិសេស ៥ យ៉ាងគឺ ៖
១-ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ក្រឹត ។
២-យកសំឡេង “ ដ ” មកជំនួស សំឡេង “ ត ” ; ឧ. បីដា ‹ បិតា ។
៣-យកស្រៈ “ ែ ” មកជំនួសស្រៈ “ េ ” ឧ. ចែដី ‹ ចេតិយ ។
៤-យកព្យញ្ជនៈសំឡេង “ អ៊ ” មកជំនួសព្យញ្ជនៈសំឡេង “ អ ” ; ឧ. ព្រះធរនី ‹ ព្រះធរណី, ប្រពៃនី ‹ ប្រពៃណី ។
៥-យក្យព្យញ្ជនៈសំឡេង “ អ ” មកជំនួសព្យញ្ជនៈសំឡេង “ អ៊ ” ឧ.ទិសខាងឡិច …។ បាតុភូតអញ្ញត្រស័ព្ទ គឺជា “សោភ័ណភាសា” ដែលទាំងអ្នកអក្សរសាស្រ្ត ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តី ឲ្យស្រួលមាត់ ។ រីឯការសរសេរវិញ ត្រូវតែគោរពអក្ខរាវិរុទ្ធដោយអនុលោមទៅតាមជាតិសព្ទ(Etymologie) របស់ពាក្យ ។
២១- អក្សរកាត់
នៅក្នុងការសរសេរអត្ថបទផ្សេងៗ ជួនកាលគេសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្ដង ។ ឧ. អង្គការសុខភាពពិភពលោក (O.M.S.) ។
ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស គេតែងតែរិះរកវិធីបំព្រួញសង្ខេបពាក្យពេញលេញនោះឲ្យខ្លី ប៉ុន្តែនៅតែរក្សាបានអត្ថន័យខ្លឹមសារវាទាំងស្រុងដដែល ។
ឧ. អង្គការសហប្រជាជាតិ រួមមកនៅត្រឹម អ. ស. ប.
សហរដ្ឋអាមេរិក ស. រ. អា.
គណកម្មាធិការជាតិភាសាខ្មែរ គ. ជ. ភ. ខ.
សេចក្ដីជូនដំណឹង ស. ជ. ណ.
វិធី៖ គេជ្រើសយកព្យញ្ជានៈក្នុងពាក្យណាមួយធ្វើជាគោល ។ ពាក្យគោលនៅក្នុងឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់ ។
២២- ឋានៈរបស់ពាក្យ
ក/ ចំពោះព្រះសង្ឃ និងព្រះរាជា
ដើម្បីរាប់កំណត់ចំនួន ព្រះរាជានោះ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ. ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧ អង្គ ។
ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ.ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទ និងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ” ។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ” ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ខ/ ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ គេប្រើពាក្យ “រូប” ៖
ឧ. នៅក្នុងពិធីសម្ពោធការដ្ឋាន នៅខេត្តកំពង់ចាម មានអស់លោករដ្ឋមន្រ្តី តំណាងរាស្រ្ត ចូលរួមប្រមាណ ៣០ រូប ។
គ/ ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
ឧ. នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួនប្រមាណជាង៥០០ នាក់ ចូលរួម ។
ឃ/ ចំពោះសត្វទូទៅ
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
ឧ. គេពិឃាតគោ និងជ្រូកអស់ចំនួន ៤ ក្បាល ។
-តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។
ង/ ចំពោះវត្ថុផ្សេងៗ
-ផ្ទះ គេប្រើពាក្យ “ ខ្នង ” យកមកភ្ជាប់ពីក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
-អិដ្ឋ គេប្រើពាក្យ “ ដុំ ” យកមកភ្ជាប់ពីក្រោយ ឧ. អិដ្ឋ ២០០ ដុំ ។
-ក្បឿង គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ.ក្បឿង ៥០០០ សន្លឹក ។
-សង្កសី គេប្រើពាក្យ “ សន្លឹក ” យកមកភ្ចាប់ពីក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
-ក្តារ គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្តារ ១៨០ សន្លឹក ។
-ក្រដាស គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្រដាស ១០០០ សន្លឹក ។
-គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ “ ផ្លាន ” យកមកភ្ជាប់ពីក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
-រថយន្ត, កប៉ាល់,ទូក គេប្រើពាក្យ “ គ្រឿង ” យកមកភ្ជាប់ពីក្រោយ ឧ. រថយន្ត ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម ” យកមកភ្ជាប់ពីក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះសត្វទូទៅ
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ជ/ ចំពោះដំណាំវារ, ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មកភ្ជាប់ពីក្រោយ ៖
ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
-ត្រឡាច ២០ គុម្ព ។
-ស្ពៃខ្មៅ ១០០ គុម្ព ។
-ខាត់ណា ៥០ គុម្ព ។
ឈ/ ចំពោះដំណាំយកស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
ឧ. ពូឡាយ ហាក់ ដែលមានចម្ការប្រភេទដីក្រហម, គាត់ដាំម្រេច៥០០ ជន្លង់ ដីមួយងារនៅខាងក្រោយផ្ទះ, គាត់ដាំ ម្លូក្រហម ២០ ជន្លង់ ។
ញ/ ចំពោះសម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
-គឺខោអាវ, សំពត់អាវ ១ ប្រដាប់ ។
-ឬខោអាវ ១ កុំប្លេ ។
-បើរាប់ ឬគណនាសំពត់ គេប្រើពាក្យ “ក្បិន” គឺ សំពត់ ១ ក្បិន ។
-បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា“អាវ” ឧ. កំណាត់ ១ អាវ ។
-បើរាប់គណនាស្បែកជើង, គេប្រើពាក្យ “សម្រាប់” ឧ. ស្បែកជើង ១ សម្រាប់ ។
-បើរាប់គណនាសង្រែក, គេប្រើពាក្យ “សម្រាប់” ឧ. សង្រែក ១ សម្រាប់ ។
-បើរាប់គណនាចង្កឹះ, គេប្រើពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
-បើរាប់ ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ “កន្ទុយ” ពីខាងក្រោយ ឧ. ខ្សែគោ ១ កន្ទុយ ។
-បើរាប់ ឬគណនាចានវិញ គេភ្ជាប់ពាក្យ “ស្រាក់ ឬឡូ” ពីខាងក្រោយ ៖
ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះផ្លែឈើ
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
-បើផ្លែឈើ ៤ គេថា ផ្លែឈើ “១ ដំប” ។
-បើផ្លែឈើ ៤០ គេថា ផ្លែឈើ “១ ផ្លូន” ។
-បើផ្លែឈើ ៤០០ គេថា ផ្លែឈើ “១ ស្លឹក” ។
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូចផ្លែឈើដែរ ។
-បើរាប់ផ្លែស្លា គេគិតជា “ដៃ” ក្នុង ១ ដៃមាន ១០ ផ្លែ (ស្លា) ។
-បើរាប់ម្លូ គេគិតជា “ស្នើ” ក្នុង១ស្នើ មាន ១០ សន្លឹក (ម្លូ) ឬគេគិតជា “ត្របក” ក្នុង ១ ត្របកមាន ២០ សន្លឹក (ម្លូ) ។
-បើរាប់ដូង គេគិតជា “ធ្លាយ” គឺចង្កោមផ្លែដូងដែលចេញពី ទងមួយ ។
-បើរាប់ស្លា គេគិតជា “ស្មែង” គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ ៖
ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ ឬ ២ បង្វេច ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ ឬ ២ សម្ពាយ ។
-បើរបស់អ្វីដែលគេយកមកឆ្វាយបានគេហៅថាខ្សែមួយចង្វាយ ។
-បើរបស់អ្វីដែលគេយកមកយួរបាន គេហៅថា មួយយួរ ។
ឋ/ ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
• យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤ យាម គឺពីព្រលប់គិតជាយាម ៤… ដល់ភ្លឺ គិតជាយាម ៨ ។
• ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ….. លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន ១២ ឆ្នាំ … ។
• មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ…. ។
• មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
• មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
• មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ នឹងបានទៅដល់ហើយ ។
• ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
• មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ… ។
• មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។
ឯកសារពិគ្រោះ
១- មូលវិជ្ជា ខេមរភាសា ។
២- វេយ្យាករណ៍ ធន់ ហ៊ិន ។
៣- ភាសាខ្មែរថ្នាក់ទី ១០ ក្រសួងអប់រំ ។
៤- វេយ្យាករណ៍ខ្មែរពិស្តារ ពូវ – អ៊ុម ។
៥- មូលភាពនៃការបង្កើតពាក្យ កេងវ៉ាន់សាក់ ។
៦- វេយ្យាករណ៍ខ្មែរ ឃឹន សុខ ។
៧- វេយ្យាករណ៍ខ្មែរ ក្រសួងអប់រំ ។
៨- វេយ្យាករណ៍ ទម្រង់និយមនៃភាសាខ្មែរទំនើប ព្រុំ ម៉ល់ ។
៩- ការតែងនិពន្ធ ជួរ គារី ។
១០- និពន្ធសេចក្តីខ្មែរ វិជ្ជានិពន្ធ គិត ហ៊ាង ។
១១- ផ្កាស្រពោន នូ ហាច ។
១២- កុលាបប៉ៃលិន ញ៉ុក ថែម ។
១៣- វេស្សន្តរជាតក ព្រះអង្គដួង ។
១៤- រឿងរតនាវង្ស ។
១៥- អក្សរសិល្ប៍ខ្មែរ លី ធាមតេង ។
១៦- ជិនវង្ស អរិយគាមុនី ហ៊ីង ។
១៧- កាកី ព្រះអង្គដួង ។
១៨- វេស្សន្តរជាតក ។
[1] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មានស្រៈ ៥ ទៀត ពោលគឺ ាះ (ឧ. ច៎ាះ, អាះ) ីះ (ឧ. យីះ !) ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ. វៀះវៀន) និង េះ (ឧ. ចេះ) ។
-> ចំពោះស្រៈ ួ ឿ និង ៀ ជាមួយនឹងព្យញ្ជនៈអឃោសៈនិងឃោសៈ ខ្មែរយើងបញ្ចេញសំឡេងដូចគ្នាមែន តែជនជាតិខ្មែរនៅខេត្តចន្ទបុរី (សព្វថ្ងៃនៅប្រទេសសៀម) និងនៅតំបន់ភ្នំក្រវាញ កាលណាថា កួរ និង គួរ, កឿ និង គឿ, ហើយនិង កៀ និង គៀ នៅតែបញ្ចេញសំឡេងមិនដូចគ្នាទេ ពីព្រោះជាមួយនឹងព្យញ្ជនៈអឃោសៈ បញ្ចេញសំឡេងស្រាល (ឬហៅ សំឡេងតូច) ហើយជាមួយព្យញ្ជនៈឃោសៈ បញ្ចេញសំឡេងធ្ងន់ (ឬសំឡេងធំ) ។
[2] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន ត្រូវសរសេរនឹង ន្ត ដើម្បីរក្សាជាតិសព្ទ ព្រោះជាពាក្យមកពីសំស្ក្រឹត-បាលី ។ ពីដើម ខ្មែរយើងធ្លាប់មានជើង “ដ” មានរូបសណ្ឋានដូចខ្លួនអក្សរ ដ តែបាត់សក់ សម្រាប់តែពាក្យសំស្ក្រឹត-បាលី ។ ជើងនេះ ខ្ញុំបាទប្រទះឃើញក្នុងសិលាចារឹកនគរវត្តសម័យក្រោយអង្គរ ឧទាហរណ៍ ក្នុងសិលាចារឹកលេខ ១ និង ៣ (សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រទី ១២៦, ១៤០, ១៤១) និងក្នុងទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោកបានសរសេរពាក្យ « ទស្សនាវដ្តី » នឹងជើង ដ ពុំមែនជាជើង ត ទេ ។[3] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[4] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុងភាសាបារាំងសែស ច្រើនអានថា េ មិនមែនជា ឺ ។ ក្នុង វចនានុក្រមខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យ លោកបានសរសេរឈ្មោះនេះថា ហ្ស៊ក សេដែស ។
[5] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
[6] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជាពាក្យបាលី ក្លាយជា “អាស័យ” តាមអក្ខរាវិរុទ្ធខ្មែរ ។ រីឯ “អាស្រ័យ” វិញ ជាពាក្យក្លាយមកពីសំស្ក្រឹត “អាឝ្រយ” (និងតួ ឝ ដែលខ្មែរយើងហៅថា ស-គ) ។
[7] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន (ភាសាខ្មែរស្តង់ដារ) មានតែជាមួយនឹងព្យញ្ជនៈឃោសៈ ដូចលោកបានសរសេរ ។ តែខ្ញុំបាទឃើញថា សព្វថ្ងៃនេះ (តាមពិត គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០) គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ ។ ឧ. ប័រ (ខ្លាញ់ទឹកដោះគោ) ទោះជាក្នុងវចនានុក្រមខ្មែរ លោកថា ត្រូវសរសេរ ប៊័រ ; បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ ។ ខ្ញុំបាទគិតថា គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ អានឈ័រ និងកំបូដស៊័រ វិញ ព្រោះថា ក្នុងគ្រាមភាសាខ្មែរមួយចំនួន ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ ឬនៅខេត្តសុរិន្ទ ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេថា « អ័រ-ក » (អារ់ក គឺ អារ-ក) ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់) ខុសពី “អារ” (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង ។ ពាក្យទាំងនេះ ឮ “រ” ប្រកបយ៉ាងច្បាស់ ។ « ធ្វើការ » គេនិយាយថា « ធ្វើការ » (ឮទាំងស្រៈអាវែង និង រ ប្រកប) ខុសពី « មេឆ្កែក័រ (ការ់) កូន » (គឺ មេឆ្កែការកូន) ហើយខុសពី « ម៉ែមានគ័ភ៌ » (ឮថា គ័រ) គឺថា “ការ” “ក័រ” និង “គ័រ” មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ ។
[8] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មានប្រើក្នុងពាក្យខ្មែរមួយចំនួនតូច ដូចជា រយៈ ហេៈ ឬ ហែៈ (សូរលាន់មាត់) អ៊ីថាៈ វូមវៈ ! អ្ហាៈ ! និងពាក្យមួយមកពីចិន ៖ ប៉ិកួៈ (ដំឡូងរលួស) (នេះគឺជាអក្ខរាវិរុទ្ធរបស់វចនានុក្រមខ្មែរ តែខ្ញុំបាទឃើញថា គេច្រើនសរសេរ ប៉ិគក់ វិញ ក្នុងសៀវភៅធ្វើម្ហូប) ។ ក្នុងវចនានុក្រមខ្មែរ លោកហៅយុគលពិន្ទុថា ជាវណ្ណយុត្តិ តែក្នុងវិស័យភាសាសាស្ត្រ ខ្ញុំបាទយល់ថា អាចទុកថា នៅក្នុងចំណោមស្រៈ ឬ ស្រៈនិង ក ប្រកប វិញ ។
[9] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរសរសេរ កណ្កកសញ្ញា វិញ ទោះជាអានថា កណ្តក់ ក៏ដោយ ព្រោះ កណ្តក ជាពាក្យបាលី មានន័យថា បន្លា ។
[10] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿងក្បៀសជារឿងសំខាន់បំផុត បើនិយាយពីរឿងតួលេខ ដែលគួរតែយកមកពិភាក្សា ដោយហេតុតែ ពីមុន ខ្មែរយើងបានទទួលឥទ្ធិពលពីបារាំងសែសយ៉ាងខ្លាំងក្លា ។ « ពីរកន្លះ » យើងសរសេរថា ២,៥ តាមទម្លាប់បារាំង (ប្រើក្បៀស) ។ តែសព្វថ្ងៃ ឥទ្ធិពលបរទេសមកពីអាមេរិកាំងវិញ ហើយពួកអាគាំងសរសេរថា ២.៥ (ប្រើចំណុច) ។ សព្វថ្ងៃ ឃើញថា មានពួកក្មេង ៗ និយមសរសេរដូចអាមេរិកាំងដែរ ។ « បីពាន់ » អាមេរិកាំង (ឬពួកអង់ក្លូសាក់សុងជាទូទៅ) សរសេរជាលេខថា ៣,០០០ (សៀមក៏សរសេរដូច្នេះដែរ ៖ ๓,๐๐๐) ឯបារាំងវិញ សរសេរថា ៣ ០០០ (ដាក់ចន្លោះភ្ជាប់ក្រោយពីខ្ទង់ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏បាន ។ ខ្មែរធ្លាប់ធ្វើតាមបារាំងយូរមកហើយ ជាងមួយសតវត្ស តែត្រូវសម្រេចចិត្ត យករបៀបណា របស់អាមេរិកាំង ឬ របស់បារាំង ?
[11] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ ទោះជាមានគេនិយមសរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។ នេះគួរមិនទុកថា ត្រឹមត្រូវ ទេ ព្រោះធ្វើឲ្យច្រឡំតួនាទីរបស់យុគលពិន្ទុនិងទ្វិពិន្ទុលេខ ។ គួរសរសេរ “កម្មវត្ថុ” ៖ “យោង” ៖ វិញ ព្រោះសព្វថ្ងៃ យើងមានយូនីកូដខ្មែរ ។
[12] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាមយោបល់ខ្ញុំបាទ កូនសិស្សខ្មែរ ដែលរៀនក្បួនខ្នាតអក្ខរាក្រមនិងវេយ្យាករណ៍ខ្មែរ មិនអាចយល់កថាខណ្ឌខាងលើ ព្រោះពួកគេមានភាសាខ្មែរជាភាសាកំណើត ហើយមិនចេះភាសាបារាំង ព្រោះហេតុថា ភាសាបារាំង ពុំសូវមានអ្នកណារៀនសព្វថ្ងៃនេះ ។ មានតែមនុស្សដែលបានទទួលការអប់រំនៅសម័យអាណាព្យាបាល ឬ សង្គមនិយម ដែលអាចយល់បាន ។ ហើយបើសិនជាត្រូវការខណ្ឌសញ្ញា គួរប្រើទ្វិពិន្ទុលេខ (ចំណុចពីរគូស ៖) ជំនួសយុគលពិន្ទុ (ៈ) វិញ ។
[13] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំគិតថា គួរប្រើ (៖) វិញ ព្រោះមានចុចពីរក្នុងពាក្យថា អ៊ីថាៈហើយ អាចនាំឲ្យមានការយល់ច្រឡំ ។ ឧ. « ឯងថា មិនឲ្យគ្នាទៅអ៊ីថាៈ បានជាគ្នាមិនទៅ ! » ។[14] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា ហើយសរសេរថា « » មានឈ្មោះដូចគ្នា ។
[15] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅសញ្ញានេះថា អន្តរសញ្ញា ។[16] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការនេះជាការពិបាកនិងស្មុគស្មាញបន្តិចដូចលោកបានយកមកពិភាក្សា ព្រោះខ្ញុំឃើញថា អ្នកប្រាជ្ញខ្មែរទាំងឡាយ មិនប្រើឈ្មោះដូចគ្នាទេ ។ ឧទាហរណ៍ លោក នួន ប៊ុត ហៅ “ ” និង « » ថា វិឡារសញ្ញា ហើយថា ហៅថា អញ្ញប្រកាស ក៏បាន ។ រួចលោកថា « នឹងហៅថា កោណសញ្ញា ដើម្បីឲ្យស្រួលចំណាំកុំឲ្យច្រឡំគ្នាបាន » ។ ភាសាបារាំង គេហៅសញ្ញា « » នេះថា វិឡារសញ្ញាបារាំងសែស និង “ ” ថា វិឡារសញ្ញាអង់គ្លេស អាចប្រើទាំងពីរបាន តែវិឡារសញ្ញាអង់គ្លេសទុកជាសញ្ញារង គឺមានតួនាទីខុសគ្នាបន្តិច ។ ឧ. « អ្នកកាន់បេឡា បាននិយាយមកកាន់ខ្ញុំថា ៖ “សូមមើល ‘ប៉ាស់ស្ព័រ’ របស់លោកបន្តិច ។” ខ្ញុំក៏ហុចលិខិតឆ្លងដែនរបស់ខ្ញុំឲ្យគាត់ » ។ សញ្ញា « » នេះ ពួកអង់គ្លេសនិងអាមេរិកាំងមិនដែលប្រើឡើយ ប្រើតែ “ ” ប៉ុណ្ណោះ ។ សូមអ្នកប្រាជ្ញខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ មេត្តាដាក់ឈ្មោះខុសគ្នាឲ្យខណ្ឌសញ្ញាទាំង ៣ យ៉ាងនេះ ពោលគឺ « », “ ” និង ‘ ’ កុំឲ្យកូនខ្មែរច្រឡំ ។
[17] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខរ៉ូម៉ាំងមានតួច្រើនទៀត ព្រោះមិនអនុវត្តតាមរបាប់ទសភាគ ហើយលេខរ៉ូម៉ាំងពុំមានលេខសូន្យ ។ តួលេខដទៃទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។
[18] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាលខ្ញុំបាទបានរៀនអក្សរខ្មែរ ខ្ញុំបាទក៏ឮគ្រូ ៗ របស់ខ្ញុំបាទហៅអក្សរបែបនេះថា អក្សរមូល (ហើយខ្ញុំបាទកត់សម្គាល់ថា សព្វថ្ងៃនេះ ក្មេង ៗ ជាច្រើនមិនស្គាលឈ្មោះនេះ ហៅថា អក្សរឆ្លាក់វិញ) ។ តែតាមការស្រាវជ្រាវរបស់ខ្ញុំបាទ ហៅអក្សរបែបនេះថា អក្សរមូល ក៏ជាការច្រឡំដែរ ។ ទោះបីជាតួអក្សរមានរាងមូលមែនក៏ដោយ តាមពិតគឺជាអក្សរខម ។ ក ខ គ ឃ ង នេះ គឺជាអក្សរខម មិនមែនជាអក្សរមូលទេ ។ នៅស្រុកសៀម គេប្រើអក្សរបែបនេះក្នុងសាស្ត្រាស្លឹករឹត និងក្រាំង (សព្វថ្ងៃនេះ មានមនុស្សតិចណាស់ ដែលចេះអាន ព្រោះស្តេចសៀមនៅចុងសតវត្សទី ១៩ ដើម ស.វ. ទី ២០ ចង់ផ្សព្វផ្សាយតែអក្សរសៀម ដោយយកលេសថា ជាអក្សរពិបាករៀន និងពិបាកប្រើក្នុងការបោះពុម្ពសៀវភៅ តែតាមទស្សនៈខ្ញុំបាទ គឺមកពីទស្សនៈជាតិនិយម ដែលបានលេចឡើងនៅសម័យនោះ) ។ ដូចលោកមានប្រសាសន៍ ក្នុងសម័យបច្ចុប្បន្ន សៀមនៅតែប្រើអក្សរបែបនេះសម្រាប់សរសេរគាថាលើយ័ន្ត្រ ឬ សាក់លើខ្លួនមនុស្ស ព្រោះជាតួអក្សរស័ក្តិសិទ្ធិ ។ រីឯអក្សរសៀមវិញ គ្រាន់តែជាអក្សរសម្រាប់ផែនដី កិច្ចការរាជការនិងរដ្ឋបាលប៉ុណ្ណោះ ទោះបីជាព្រះត្រៃបិដកជាភាសាបាលី គេសរសេរជាអក្សរសៀមវិញ ។ ពីដើម សៀមមិនដែលសរសេរគាថាបាលី ឬ ពុទ្ធវចនាជាភាសាបាលី ជាអក្សរសៀមឡើយ ។ សៀមហៅអក្សរបែបនេះថា អក្សរខម ព្រោះខម គឺជាជនជាតិខ្មែរ ។ សៀមហៅខ្មែរសម័យអង្គរថា ខម ៗ ។[19] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺជាអក្សរមូល មិនមែនជាអក្សរខមទេ ។ ខ្ញុំបានមើលគម្ពីរសៀមជាភាសាសៀមនិងបាលី តែសរសេរជាអក្សរខម (អក្សរខ្មែរ) (រហូតដល់ចុង ស.វ. ទី ១៩ សៀមសរសេរសៀវភៅទេសន៍ភាសាសៀមជាអក្សរខម) ។ ក្នុងសាស្ត្រាទាំងនេះ ខ្ញុំបាទមិនដែលឃើញសៀមសរសេរ ក មានរូបសណ្ឋានជា ក ឬ ង ជា ង ឡើយ ។ គេសរសេរដូចតទៅជានិច្ច ៖ ក និង ង ។ ខ្ញុំបាទបានសាកសួរនិស្សិតជាតិដាណឺម៉ាកម្នាក់ សព្វថ្ងៃ កំពុងធ្វើសរណាស្រាវជ្រាវស្តីពីរឿង ព្រះមាល័យ របស់សៀម ជាភាសាសៀម តែសរសេរជាអក្សរខ្មែរ ។ គាត់បានប្រាប់ខ្ញុំថា គាត់បានអានក្រាំងនិងសាស្ត្រាស្លឹករឹតច្រើនច្បាប់ ច្រើនខ្សែ មកពីប្រទេសសៀម បានប្រទះឃើញ តួ ក តែម្តងគត់ ក្នុងឃ្លាចុងបញ្ចប់រឿងមួយ (សរសេរជាភាសាសៀម) ។ ចំណែកឯរបៀបសរសេរតួ ក ខ គ ឃ ង ខ្ញុំបាទបានប្រទះឃើញជាញឹកញាប់បំផុតក្នុងសាស្ត្រាស្លឹករឹត វាន និងសៀវភៅសរសេរដែលពួកបារាំងបាននាំមកប្រើនៅប្រទេសកម្ពុជានៅចុងសតវត្សទី ១៩ ។ ដែលអ្នកប្រាជ្ញសព្វថ្ងៃ ច្រឡំអក្សរមូលនិងអក្សរខម ខ្ញុំបាទគិតថា មានមូលហេតុ ២ ។ ទី ១ នៅប្រទេសកម្ពុជា អក្សរខមមានប្រជាប្រិយភាពខ្លាំងនៅ ស.វ. ទី ២០ ហើយគេបានយកអក្សរនេះសម្រាប់យីហោ ស្លាក ។ល។ ទី ២ ដល់ពេលយកបែបអក្សរនេះ ធ្វើជាសំណអក្សរពុម្ព គេបានធ្វើឲ្យតួអក្សរបែបនេះ មានរាងថ្លោស និងមូលទៀត ។ ឯអក្សរមូលវិញ គេមិនបានធ្វើឲ្យសំណពុម្ពមានរាងថ្លោស ។ ម្យ៉ាងទៀត គេបានធ្វើឲ្យមានរូបជ្រុងបន្តិច ។
ដែលខ្ញុំបានរៀបរាប់នេះ ប្រហែលជាការយល់ខុសពីខ្ញុំបាទ តែខ្ញុំបាទបានប្រមូលឯកសារជាភស្តុតាង ដែលខ្ញុំបានស្កេន និងសូមជូនក្នុងឯកសារមួយទៀត ។[20] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ឞ តួនេះ ពុំមែនជាព្យញ្ជនៈ ម (ម) ទេ គឺជាតួព្យញ្ជនៈ ឞ (ហៅ សប) ជាព្យញ្ជនៈសម្រាប់តែភាសាសំស្ក្រឹត ពុំមានក្នុងភាសាបាលីនិងខ្មែរទេ ។ ភាសាសំស្ក្រឹតមានព្យញ្ជនៈ “ស” បីតួ (បញ្ចេញសម្លេងខុសគ្នា) គឺ ឝ (ហៅ សក) ឞ (ហៅ សប) និង ស (អាចហៅ សល) បាន ។ រីឯភាសាបាលី មានតែតួ ស ប៉ុណ្ណោះ ។ ខ្មែរធ្លាប់ប្រើ ឝ និង ឞ តាំងពីសម័យមុនអង្គររហូតដល់សម័យក្រោយអង្គរ ។ ឧ. សូមមើល សិលាចារឹកនគរវត្ត និង បទានុក្រម រៀបរៀងដោយមហាពិទូរក្រសេម ភ្នំពេញ ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។
[21] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅក្នុងសៀវភៅបោះពុម្ពផ្សាយនៅស្រុកខ្មែររហូតដល់សម័យសង្គមរាស្ត្រនិយម ស្រៈ ែ នេះ ក៏មានរូបសណ្ឋានដូចនេះ ែ ផងដែរ ។
[22] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅភាគកណ្តាលនៃប្រទេសកម្ពុជា គេបញ្ចេញសម្លេងថា ព្រះធរនី តែនៅសុរិន្ទ គេបញ្ចេញសម្លេងថា ព្រះធរណី មិនបញ្ចេញសម្លេងថា ព្រះធរនី (ហើយចំពោះខ្មែរសុរិន្ទ សម្លេងនេះមិនមែនជាឥទ្ធិពលសៀម ព្រោះសៀមមិនអាចបញ្ចេញខ្យល់ ី (អី) ដូចខ្មែរទេ ។
[23] ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុងចម្រៀងមួយចំនួន ខ្ញុំបាទបានឮគេថា ប្រពៃណី តាមអក្ខរាវិរុទ្ធ ទោះជាខ្មែរភាគច្រើនថា ប្រពៃនី ដូចលោកមានប្រសាសន៍ ។
សូមថ្លែងអំណរគុណដល់
លោកសាស្ត្រាចារ្យ ឃីង ហុកឌី និងលោកសាស្ត្រចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ដែលបានជួយពិនិត្យឯកសារនេះ ។













March 30, 2010 at 8:58 AM
this is the first khmer website i never seen before ! good job !
March 30, 2010 at 9:07 AM
Hi Jackie! Thanks for passing by to my site. Anyway, this is not the only Khmer site; there are thousands.
May 15, 2010 at 6:42 PM
Hello every one, cool message board I have found It amply useful and it’s helped me so much
I hope to contribute & support other people like this forum has helped me
_________________
pwnage unlock
May 26, 2010 at 10:41 PM
Hi Jackie! Thanks for passing by to my site. Anyway, this is not the only Khmer site; there are thousands.
+1
July 21, 2010 at 10:47 PM
Hello every one, cool message board I have found It amply useful and it’s helped me so muchI hope to contribute & support other people like this forum has helped me
+1
January 18, 2011 at 11:08 AM
Youre so cool! I dont suppose Ive read anything like this before. So nice to find somebody with some original thoughts on this subject. realy thank you for starting this up. This website is something that is needed on the web, someone with a little originality. useful job for bringing something new to the internet!
January 21, 2011 at 4:30 AM
That is the suitable weblog for anyone who wants to find out about this topic. You notice a lot its virtually onerous to argue with you (not that I actually would need…HaHa). You undoubtedly put a brand new spin on a subject thats been written about for years. Nice stuff, simply nice!
January 30, 2011 at 6:41 AM
I’m impressed, I must say. Really rarely do I encounter a blog that’s both educative and entertaining, and let me tell you, you have hit the nail on the head.
February 3, 2011 at 9:04 AM
I truly appreciate this post I have been looking all over for this! Thank goodness I found it on Bing You’ve made my day! Thanks again
February 3, 2011 at 8:15 PM
I definitely enjoying every little bit of it and I have you bookmarked to check out new stuff you blog post.
February 11, 2011 at 7:58 AM
Perfect piece of work you have done, this website is really cool with excellent information.
February 13, 2011 at 9:31 PM
Top-notch information indeed. My friend has been awaiting for this update. I also like the design was this a free theme or a pay one?
February 17, 2011 at 12:34 PM
Hello, I first would like to congratulate you on making such a great site, I definitely found your information very interesting and entertaining. Sports seems to be one of the best entertainment industry of the world today .Checking history people have been socially connected and entertained thru this exciting recreation and enjoy a better life of well being thru this industry.I myself am an enthusiast of football and other activities so i also would like to connect to people so I created a site that is based on sports World Cup sports travel memorabilia news videos soccer football rugby cricket Olympics and other activities , and a fan section really that’s the best part.Please keep up the good work. you can check out my site at http://worldcuplink.com
February 18, 2011 at 6:51 PM
Many thanks for the informative article. My wife’s calling me for dinner So I require to operate off without having reading as much as I’d like. But I put your blog on my RSS feed to ensure that I can study a lot more.
February 24, 2011 at 11:38 AM
Woah! I’m really digging the template/theme of this blog. It’s simple, yet effective. A lot of times it’s challenging to get that “perfect balance” between usability and visual appeal. I must say you have done a fantastic job with this. Also, the blog loads very quick for me on Opera. Outstanding Blog!
February 24, 2011 at 6:50 PM
This blog is very good and very important for kun khmer
!
February 24, 2011 at 7:09 PM
Thank you for your appreciation!
March 3, 2011 at 11:22 AM
Very good blog! Do you have any suggestions for aspiring writers? I’m planning to start my own site soon but I’m a little lost on everything. Would you advise starting with a free platform like WordPress or go for a paid option? There are so many choices out there that I’m totally confused .. Any recommendations? Thanks a lot!
March 17, 2011 at 6:31 AM
Sorry for the huge review, but I’m really loving the new Zune, and hope this, as well as the excellent reviews some other people have written, will help you decide if it’s the right choice for you.
April 4, 2011 at 3:45 AM
Hey. Great job. Ofcourse, what a great site and informative posts. But I can’t uderstand how to add your site in my rss reader. Can you Help me please? Anyhow keep up the good work. Yours faithfully,!
May 21, 2011 at 2:58 PM
I’m not sure why but this site is loading extremely slow for me. Is anyone else having this issue or is it a problem on my end? I’ll check back later and see if the problem still exists.
May 26, 2011 at 10:04 PM
អរគុណណាស់!!!!!!!!!!!!!!!!!!!!!ខ្ញុំពេញចិត្តដែលបានឃើញនៅមេរៀននេះ!!!
June 9, 2011 at 12:52 PM
Perhaps you should also a put a forum site on your blog to increase reader interaction.`.”*`
July 16, 2011 at 12:56 AM
You got a very good website, Gladiolus I found it through yahoo.